អន្តរជាតិ

ក្រុមប៉ូលីសទីក្រុងប៉ារីស ឈានទៅដល់ ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូង បាតុករ

បរទេស:BBCចេញផ្សាយនៅថ្ងៃអាទិត្យទី២១ខែមេសានេះបានឲ្យដឹងថាក្រុមប៉ូលីសនៅទីក្រុងប៉ារីសបានប្រើប្រាស់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានចាប់ខ្លួនមនុស្សជាង១០០នាក់ផង ដែរដែលជាផ្នែកមួយនៃការប្រឆាំងតវ៉ាចុងក្រោយបំផុតដោយ ចលនាអាវលឿងរបស់បារាំង។

ក្នុងហេតុការណ៍ចុងក្រោយនេះម៉ូតូជាច្រើនគ្រឿងត្រូវបានគេដុតបំផ្លាញហើយក្រុមអ្នកតវ៉ាត្រូវបានហាមឃាត់ពីតំបន់ជុំវិញព្រះវិហារNotre-Dameផងដែរ។

គួរឲ្យដឹងដែរថាវិហារដ៏ពេញនិយមមួយនេះធ្លាប់ត្រូវបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុដ៏ធំមួយកាលពីដើមសប្តាហ៍នេះម្តងហើយក្នុងការប៉ះទង្គិចគ្នាដើម្បីការពារអគារពីការវាយប្រហារ៕

Facebook Comments

To Top