នយោបាយ

Update៖អ្នកវិភាគថា ការគាំទ្រ របស់ សម រង្ស៊ី នៅកូរ៉េខាងត្បូង មានការធ្លាក់ចុះ យ៉ាងគំហុក

ភ្នំពេញ៖អ្នកវិភាគបានលើកឡើងថា ការធ្វើបាតុកម្មភ្លើងទៀនលើកទី២តាម គម្រោងមានអ្នកចូលរួមយ៉ាងតិចជាង ១ម៉ឺននាក់ប៉ុន្តែឈរលើ ស្ថានភាពជាក់ស្ដែង មានអ្នកចូលរួមក្រោម២ពាន់នាក់ ដូច្នេះសបញ្ជាក់ឲ្យឃើញថា ការគាំទ្ររបស់ លោក សម រង្ស៊ី នៅកូរ៉េខាងត្បូងមានការ ធ្លាក់ចុះយ៉ាងគំហុក។

អ្នកវិភាគបានលើកឡើងបែបនេះ ស្របពេលដែលការធ្វើបាតុកម្មភ្លើងទៀន លើកទី២នៅកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងបក្ខពួកបានប្រព្រឹត្តទៅ ដោយមានអ្នកចូលរួម តិចតួចបំផុតដែលផ្ទុយពី ការអះអាងរបស់ លោក សម រង្ស៊ីកន្លងមក។

អ្នកវិភាគបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរាត្រី ថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៩នេះថា “បាតុកម្មភ្លើងទៀនគម្រោង អ្នកចូលរួមយ៉ាងតិចជាង ១ម៉ឺននាក់ ដល់ពេលជាក់ស្តែង មានអ្នកចូលរួមប្រហែល ១ពាន់ ៥រយនាក់ដូច្នេះសបញ្ជាក់ឲ្យ ឃើញថាការគាំទ្ររបស់ សម រង្ស៊ីនៅកូរ៉េខាងត្បូង មានការថយចុះយ៉ាងគំហុក”

Facebook Comments

To Top