នយោបាយ

អ្នកនាំពាក្យ បក្សកាន់អំណាចថា បាតុកម្មនៅកូរ៉េខាងត្បូង ក្រោមការដឹកនាំ របស់ សម រង្ស៊ី សោះកក្រោះបំផុត

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជន កម្ពុជា លើកឡើងថា បាតុកម្មនៅកូរ៉េខាងត្បូង ក្រោមការដឹកនាំ របស់ សម រង្ស៊ី សោះកក្រោះបំផុតហើយ ជាការចម្លែកណាស់ដែលចង់រំដោះ របស់ដែលហៅថាលទ្ធិប្រជាធិបតេយ្យកម្ពុជា បែរជាទៅធ្វើនៅ ប្រទេសកូរ៉េខាងត្បូង ដែលមានចម្ងាយ ប្រមាណ៨០០០គីឡូម៉ែត្រ ពីកម្ពុជាទៅវិញ។

លោក សុខ ឥសាន បានលើកឡើង បែបនេះបន្ទាប់ពីលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ និងបក្ខពួកបានទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមធ្វើបាតុកម្មភ្លើងទៀនជាលើកទី២។

លោក សុខ ឥសានបានលើកឡើង តាមរយ:បណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី ២០មេសានេះថា “មេខ្យល់ដែលទៅពី គ្រប់ប្រទេស នៅលើ ពិភពលោកមានដ៏ច្រើនលើសលុបហួស ពីការស្មានប្រហែល ជាដល់ទៅជាង ៦០នាក់ឯណោះ។ នៅក្នុងពិធីមហាបាតុកម្ម ដែលមានមនុស្សចូលរួម ប្រមាណរយនាក់ ប៉ុណ្ណោះ ពួកឃោសនាថា ដល់ទៅរាប់ រយរាប់ពាន់នាក់ នោះបានប្រព្រឹត្ត ទៅយ៉ាងសោះកក្រោះទោះបី មានវត្តមានមេឧទ្ទាម ក្រៅច្បាប់ក៏ដោយ”។

លោក សុខ ឥសានលើកឡើង បន្ថែមថា” នេះជាទិដ្ឋភាពនៃមហាបាតុកម្ម ដែលពួកឧទ្ទាមក្រៅច្បាប់ខិតខំបំប៉ោង ប៉ុន្តែការជាកស្តែងគេវបាន ដឹងច្បាស់ពីទំហំនៃការគាំទ្រចំពោះពួកឧទ្ទាមក្រៅច្បាប់ ដែលពួកគេហៅថាជាមហាបាតុកម្មដ៏ធំមហិមានោះ មានកម្រិតទាបបំផុត”៕

Facebook Comments

To Top