អន្តរជាតិ

សភាអឺរ៉ុប ថ្កោលទោសព្រុយណេ ចំពោះការដាក់ចេញទោសប្រហារជីវិត ទៅលើអ្នករួមភេទដូចគ្នា

បរទេស៖ រដ្ឋសភាអ៊ឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងក្លា ទៅលើប្រទេសព្រុយណេ ចំពោះការបង្ហាញ ពីច្បាប់ឥស្លាម “ថយក្រោយ” ដែលជាការដាក់ទោសប្រហារជីវិត ចំពោះការរួមភេទដូចគ្នា និងការផិតក្បត់ ដោយការគប់ដុំថ្មរហូតដល់ស្លាប់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលស៊ុលតង់ ដែលកាន់សាសនាឥស្លាមភាគច្រើន បានទទួលការថ្កោលទោសជាសកល ពីអង្គការសហប្រជាជាតិ រដ្ឋាភិបាល និងតារាល្បី ៗ ជាច្រើនដែលបានណែនាំ ដំណាក់កាលថ្មីបំផុតនៃច្បាប់ Sharia កាលពីថ្ងៃទី៣ ខែមេសា។ វាត្រូវបានចាប់ផ្តើមអនុវត្ត ច្បាប់ព្រហ្មទណ្ឌឥស្លាមនៅក្នុងឆ្នាំ ២០១៤។

រួមជាមួយនឹងការគប់ដុំថ្ម សម្រាប់ការរួមភេទដូចគ្នា សម្រាប់មនុស្សប្រុស ហើយច្បាប់នេះក៏បានកំណត់ ឱ្យមានទោសប្រហារជីវិត លើជនល្មើសចាប់រំលោភ និងផ្តន្ទាទោសចោរ ជាមួយនឹងការកាត់ផ្តាច់ជើងម្ខាង។

ពាក់ព័ន្ធច្បាប់ដែលបានដាក់ចេញថ្មី នៅក្នុងប្រទេស ព្រុយណេនេះដែរ បើតាមសេចក្តីសម្រេច ដែលអនុម័តដោយសភាអឺរ៉ុប “ថ្កោលទោសយ៉ាងខ្លាំង ចំពោះការចូលជាធរមាន​ នៃក្រមព្រហ្មទណ្ឌសៀរ៉ា និងជំរុញឱ្យអាជ្ញាធរប្រ៊ុយណេលុបចោលភ្លាមៗ” ។

តំណាងរាស្ដ្រក៏បានអំពាវនាវ ដល់សហភាពអឺរ៉ុបឱ្យពិចារណា លើការផ្អាកទ្រព្យសម្បត្តិ និងដាក់បំរាមទិដ្ឋាការ នៅលើប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ មួយនេះ និងដាក់ទៅក្នុងបញ្ជីខ្មៅ ដែលគ្របដណ្ដប់ ដោយសណ្ឋាគារចំនួន ៩ ដែលជាកម្មសិទ្ធិ របស់ទីភ្នាក់ងារវិនិយោគប៊្រុយណេរួមមាន The Dorchester នៅទីក្រុងឡុង និងសណ្ឋាគារ The Beverley Hills ក្នុងទីក្រុង Los Angeles ៕ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top