អន្តរជាតិ

វេណេស៊ុយអេឡា:ទណ្ឌកម្ម ដោយអាមេរិក គឺជាបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ

Caracas: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ បានឲ្យដឹងថា លោក Jorge Arreaza រដ្ឋមន្រ្តីក្រសួងការបរទេសវេណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា លោកនឹងរៀបចំផែនការ ដើម្បីប្រឆាំងនឹងទណ្ឌកម្មទាំងឡាយ ដែលលោកបានចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពីសំណាក់សហរដ្ឋអាមេរិក មកលើប្រទេសរបស់ខ្លួន។

លោក Arreaza តាមរយៈគណនេយ្យ Twitterផ្ទាល់ខ្លួនរបស់លោក បាននិយាយថា ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ដែលបានកំពុងជះឥទ្ធិពល ដល់ប្រជាជាតិទាំងមូល គឺជាការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងទ្រង់ទ្រាយធំ។

លោក Arreaza បានថ្លែងថាអាមេរិក ចូលចិត្តធ្វើការសម្រេចចិត្ត ដែលរាំងស្ទះដំណើរការសេដ្ឋកិច្ច ហើយប៉ះពាល់ដល់ប្រទេសទាំងមូល។ សកម្មភាពទាំងនេះ ដែលអាមេរិកតែងតែអួតអាង ប៉ុន្តែតាមពិត គឺជាការបង្កើតឱ្យមានឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ហើយច្បាស់ណាស់ យើងនឹងចាត់វិធានការដើម្បីតបត៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top