តារា

ល្ងាចនេះបងប្អូនខ្មែរនៅកូរ៉េ ត្រៀមចូលរួមព្រឹត្តិការណ៍ ប្រគំតន្ត្រីសង្ក្រានសប្បុរសធម៌ ដើម្បីគន្ធបុប្ផា និង​បំបែ​ក​កំណត់ត្រាប្រចាំឆ្នាំ

ភ្នំពេញៈ ព្រឹត្តិការណ៍ប្រគំតន្ត្រីសង្ក្រាន​ សប្បុរសធម៌ដើម្បីគន្ធបុប្ផា និង​បំបែ​ក​កំណត់ត្រាប្រចាំឆ្នាំ មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់ រាំវង់ មានវង់ធំជាងគេ លើពិភពលោកដែល​បាន​តារា​ចម្រៀង​ល្បី​ៗ ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ១០​រូប ដឹក​នាំ​ដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ទៅ​ដល់​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ដោយ សុវត្ថិភាព​ហើយ ដូច​នេះ​បង​ប្អូន​ខ្មែរ អាច​ចូល​រួម​រាំ​កម្សាន្ត​លេង​ឲ្យ​បែក​អាចម៌​ក្លៀក ដោយសេរី ។

ក្រុម​តារា​​ល្បីៗ​របស់​ប្រទេស​កម្ពុជា ​ដែល​បាន​ទៅ​ចូល​រួម​នៃ​ ការ​ប្រគំតន្ត្រី​ខ្នាត​យក្ស​ខាង​លើ ​ពួក​គេ​បាន​ចេញ​ទៅ​តាំង​តែ​ពី​ថ្ងៃ​ទី១៨ ខែ មេសា ឆ្នាំ២០១៩​មក​ម្លេះ ដោយ​​នៅ​ក្នុង​នោះ​គ្រាន់​តែ​ ចូល​ទៅ​ដល់​ទឹក​ដី​កូរ៉េ​ភ្លាម ត្រូវ​បាន​អ្នក​រៀប​ចាំ​កម្មវិធី​ និងអ្នក​គាំទ្រ​របស់​ពួក​គេ​ទទួល​យ៉ាង​កក់​ក្ដៅ​បំផុត។

តារា​មក​ពី​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​មាន​ដូច​ជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីករកំពូលកូ លោក ប៉ែន ចំរ៉ុង និងលោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។

ការ​ប្រគំ​តន្ត្រី​ខាង​លើ ធ្វើ​ឡើង​តែ​១ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ការ​លក់​សំបុត្រ​ឡើយ គឺ​បង​ប្អូន​ពលករ​ខ្មែរ​អាច ​ចូល​​រួម​ទស្សនា​ដោយ​សេរី។ ទីតាំង​នេះ​ធ្វើ​ការ​ប្រគំតន្ត្រី​ នៅ​​ល្ងាច​នេះ​តែ​ម្ដង ទីកន្លែងនៃការ ប្រគំ តន្ត្រី​របស់​យើង​ធ្វើ​នៅ ទីក្រុង ប៊ូសាន សួនឧទ្យាន សាម​ណាក់​ក្បែរ​ស្ថានីយ​រថភ្លើង សាសាងឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់ ។

តាម​ការ​រំពឹង​ទុក ​ព្រឹត្តិការណ៍​ខាង​លើ និង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូល​រួម ​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែង​រក​មូលនិធិ​បាន​ច្រើន ដើម្បី​​​យក​មក​ជួយ​ដល់ ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះ​ខាត។ ក្រៅ​ពី​នោះ​សកម្មភាព​​​​​​នៃ​ការ​រាំ​លេង របស់​បង​ប្អូន និង បន្សល់​នៅ​វីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយ របស់​ខ្មែរ​​លើ ទឹក​ដី កូរ៉េ ដែល​មិន​​ធ្លាប់​មាន​ថែម​ទៀត​ផង ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top