អន្តរជាតិ

គណបក្សស្តាំនិយមជប៉ុន អំពាវនាវឲ្យបញ្ចប់ ចំណងការទូតជាមួយ កូរ៉េខាងត្បូង

បរទេស៖ ការបោះឆ្នោតថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែនាំឲ្យមានការចាប់អារម្មណ៍ ចំពោះបេក្ខភាពមកពី គណបក្សនយបាយ ស្តាំនិយមមួយ ដែលកំពុងតែធ្វើការ អំពាវនាវឲ្យបញ្ចប់ នូវចំណងការទូតជាមួយ ប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា បេក្ខភាពមួយរូប មកពីគណបក្ស Japan First Party ដែលឈរឈ្មោះ ដណ្ដើមយកកៅអីសភាក្រុង នៅទីក្រុងតូក្យូ ដែលនាពេលថ្មីៗនេះ បានបង្ហាញវត្តមាន នៅក្នុងខ័ណ្ឌ Koreatown យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសុន្ទរកថា លោក Sasami Horikiri បានបង្ហាញនូវវោហាសាស្ត្រដ៏ខ្លាំងក្លា ប្រឆាំងប្រទេសកូរ៉េខាងត្បូង ទន្ទឹមគ្នានឹងការកាន់លើកឡើង នូវទង់ជាតិមានរូបថ្ងៃកំពុងរះ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top