នយោបាយ

ក្រោយចូលឆ្នាំ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តរួមដៃគ្នា ជាមួយវិស័យឯកជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តរួមដៃគ្នា ជាមួយវិស័យឯកជន ដើម្បីជំរុញការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបំផុត។

សម្តេចបានលើកឡើង ក្នុងបណ្តាញសង្គម ហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ថា ចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ បានកន្លងផុតទៅហើយ ជាមួយនឹងការ សប្បាយរីករាយជួបជុំក្រុមគ្រួសារ នៅទូទាំងប្រទេសដែល គ្រប់ៗគ្នាចងចាំជានិច្ច។

សម្តេចថា ពេលនេះ កម្ពុជាគ្មានអ្វីជា ឧបសគ្គទៀតឡើយ។

សម្តេចតេជោបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរួមដៃគ្នាជាមួយវិស័យឯកជន ដើម្បីជំរុញការកសាង ប្រទេសជាតិឲ្យកាន់តែរីក ចម្រើនឆាប់រហ័សបំផុត។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព នឹងគាំទ្រឥតងាករេ ចំពោះការដឹកនាំរបស់ខ្ញុំ ដែលបាននាំមកនូវ សន្តិភាពពេញលេញ និងការរីកចម្រើនពិតប្រាកដ ដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ» ៕

Facebook Comments

To Top