អន្តរជាតិ

កិច្ចប្រជុំកំពូលរវាង លោក គីម និងលោក ពូទីន នឹងប្រព្រឹត្តទៅក្នុងខែនេះ ខណៈក្រុងម៉ូស្គូ កំពុងសម្លឹងមើល ពីតួនាទីសំខាន់ ក្នុងការដោះស្រាយ រឿងខ្វែងគំនិតគ្នា នៅទូទាំងសកលលោក

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា លោក ប្លាឌីមៀ ពូទីន នឹងជួបប្រជុំកំពូលជាលើកដំបូង ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងខែនេះ ។ ទីក្រុងម៉ូស្គូ កំពុងសម្លឹងមើលតួនាទីដ៏សំខាន់មួយ នៅក្នុងការខ្វែងគំនិតគ្នា នៅទូទាំងសកលលោក ។

ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ហាក់បីដូចជាមានស្ថិរភាព បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយ រវាងលោកគីម និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ដែលពួកគេទាំង២ បានគាំទ្រការលុបបំបាត់នុយក្លេអ៊ែរ ។

ប៉ុន្តែសម្រាប់កិច្ចប្រជុំកំពូលលើកទី២ បានបញ្ចប់ដោយបរាជ័យ ហើយក្រុងព្យុងយ៉ាងនៅក្នុងសប្តាហ៍នេះ បាននិយាយថា ខ្លួនកំពុងធ្វើតេស្តអាវុធម្តងទៀត ។

ឥឡូវនេះ លោក ពូទីន ដែលបានសម្តែងការត្រៀមខ្លួន រួចជាស្រេចដើម្បី ជួបជាមួយលោក គីម កំពុងត្រៀមខ្លួនដើរតួនាទីដ៏ធំ ក្នុងការចរចានុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្ត សម័យកាលសង្រ្គាមត្រជាក់ របស់ក្រុងមូស្គូ ដែលវាមានព្រំដែនតូច។

លោក Andrei Lankov មកពីសកលវិទ្យាល័យ Kookmin របស់ទីក្រុងសេអ៊ូល បាននិយាយថា ចំណាប់អារម្មណ៍ចម្បង របស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺដើម្បីរំលឹកដល់អ្នកលេងដទៃថា “វាមាន ហើយវាមានសក្តានុពលសេដ្ឋកិច្ច និងនយោបាយ” នៅក្នុងតំបន់ ។

លោកបាននិយាយថា “រុស្ស៊ីត្រូវការ ការត្រួតពិនិត្យខ្លះ លើស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ។ ព្រឹត្តិការណ៍ថ្មីៗ បានរុញច្រាន ស្ទើរតែគ្រប់គ្នាក្រៅពីកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហើយពិតណាស់ គ្មាននរណាម្នាក់ពេញចិត្តនោះទេ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top