ព័ត៌មានជាតិ

ឪពុកស្តីបន្ទោសរឿងដើរច្រើន កូនប្រុសចិត្តសឿង ទាញកាំបិទកាប់ឪសម្លាប់ចោល

ភ្នំពេញ៖ កូនប្រុសចិត្តសឿងម្នាក់ ដោយសារតែការដើរលេងច្រើន ទើបឪពុកស្តីបន្ទោស ហើយក៏មានការតមាត់ ឪពុកចុះឡើងៗ ដោយឪពុកទ្រាំអត់បាន ក៏បានបោកទូរស័ព្ទចោល ប៉ុន្តែកូនបែរជាកាប់ឪសម្លាប់ចោល កាលពីម៉ោង៤និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ នេះបើតាមការចុះផ្សាយ ក្នុងផេកហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បើតាមអ្នកឃើញហេតុការណ៍រៀបរាប់ថា ជនបង្កឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានកាប់ឪពុកបង្កើតឈ្នោះ ឡេង សៅ អាយុ ៥០ ឆ្នាំ បណ្តាលឲ្យស្លាប់ នៅក្រោយផ្ទះរបស់ខ្លួន។

បន្ទាប់ពីកាប់ឪពុកខ្លួនឯងរួច បានរត់ឡើងលើផ្ទះ ដោយមានកាន់កាំបិត ពូថៅ ជាប់ខ្លួន ជាមួយចរិតកាចសាហាវ ។

បន្ទាប់ពីហេតុការណ៍នេះ សមត្ថកិច្ចធ្វើការទ្បោមព័ទ្ធជុំវិញផ្ទះ រួចជនបង្កទំនងដឹងខ្លួនខុស ក៏ចុះមកអុជធូប ហើយត្រូវបានឃាត់ខ្លួន យកមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Facebook Comments

To Top