នយោបាយ

អ្នកស្រី មូរ សុខហួរ អះអាងថា លោក សម រង្ស៊ី នឹងបន្តមកស្រុកខ្មែរ បន្ទាប់ពីទៅកូរ៉េ

ភ្នំពេញ ៖ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺអ្នកស្រី មូរ សុខហួរ បានធ្វើការអះអាង នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថា លោក សម រង្ស៊ី នឹងមកស្រុកខ្មែរឆាប់ៗនេះ។

អ្នកស្រីបន្តថា “លោកប្រធាន សម រង្ស៊ី បានធ្វើដំណើរ មកដល់ប្រទេសកូរ៉េខាងត្បូងហើយ ហើយនឹងបន្តមកប្រទេសកំណើតរបស់គាត់ ក្នុងពេលឆាប់ៗនេះ ។ សូមបងប្អូនខ្មែរ ពិសេសយុវជនត្រៀមទទួលលោកប្រធាន ដើម្បីសង្គ្រោះប្រទេសយើង” ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី មកប្រទេសកូរ៉េ ដើម្បីចូលរួមបាតុកម្មភ្លើងទៀនជាលើកទី២ និងចូលរួមសមាជ អ្នកប្រជាធិបតេយ្យផងដែរ ដោយមានការចូលរួម ពីអ្នកគាំទ្រជាច្រើនផងដែរ៕

Facebook Comments

To Top