អន្តរជាតិ

អាមេរិក ត្រៀមខ្លួនជាស្រេច ក្នុងការបន្ដចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តការចរចា អំពីការរំសាយអាវុធ នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ដែលជាការឆ្លើយ តបទៅនឹងការអំពាវនាវ របស់ក្រុងព្យុងយ៉ាង ឱ្យក្រុងវ៉ាស៊ីនតោន ធ្វើការផ្លាស់ប្តូរ និងជំនួសអ្នកចរចាកំពូលលោក Pompeo ដែលមានភាពហ្មត់ចត់ និងចាស់ទុំជាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

ប្រទេសទាំងពីរ បានធ្វើដំណើរឆ្ពោះ ទៅមុខតិចតួចចាប់ តាំងពីជំនួបកំពូលលើកទី២ រវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ណាមួយឡើយ ។

នៅក្នុងរបាយការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍កូរ៉េខាងជើង បានជំរុញឱ្យសហរដ្ឋអាមេរិក ដកចេញ “ឧបសគ្គ” នៅលើផ្លូវឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអំពាវនាវឱ្យជំនួសលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាម៉េរិក ជាមួយនរណាម្នាក់ ដែលមានការប្រុងប្រយ័ត្ន និងចាស់ទុំក្នុងការទំនាក់ ទំនងជាមួយរបបនេះ” ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top