ព័ត៌មានជាតិ

វត្តពុទ្ធគីរី បូជនីយដ្ឋាន បែបពុទ្ធសាសនា

តាកែវ៖ វត្តពុទ្ធគីរី ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងត្រូវបានកសាងឡើង ដើម្បីតម្កល់ព្រះពុទ្ធបដិមា ៨៤ ០០០ អង្គ ហើយគិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានកសាងចំនួនជាង ៥០ ០០០ អង្គរួចហើយ។

ក្នុងឱកាសបុណ្យចូលឆ្នាំ គេសង្កេតឃើញ ប្រជាពុទ្ធបរិស័ទ្ធ នាំគ្នាដុតធូប បន់ស្រន់ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន។ អ្នកខ្លះ ក៏បានចាប់បច្ច័យកសាង និងសុំព្រះសង្ឃសូត្រមន្តតយន្តោលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ផងដែរ។

ការកសាង ព្រះបដិមា​ ចំនួន ៨៤ ០០០ អង្គ​នេះ ត្រូវបានគណកម្មាការវត្ត ពុទ្ធគីរី លើកឡើងថា គឺ​ប្រតិស្ឋាន​ឡើង​ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះធម៌ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ត្រាស់​សម្តែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ចំនួន​៨៤ ០០០ ព្រះ​ធម្ម​ខន្ធ​ ដែលមាន​ព្រះ​ត្រៃបិដក​ សរុបចំនួន ១១០ ក្បាល និង​បែងចែក​ជា​បី​ផ្សេងគ្នា មាន​ព្រះ​វិន័យ ព្រះ​សូត្រ និង ព្រះ​អភិធម្ម សម្រាប់​បូជា​ ព្រះបដិមាមួយ​ព្រះអង្គ​ តំណាងឱ្យ​មួយ​ព្រះ​ធម្ម​ខន្ធ៕

Facebook Comments

To Top