អន្តរជាតិ

រន្ធត់! គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ វាយប្រហារតំបន់ក្រុងឆ្នេរសមុទ្រ របស់កោះតៃវ៉ាន់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា គ្រោះរញ្ជួយដីមួយកម្រិត ៦,១រ៉ិចទ័រ បានរញ្ជួយនៅតំបន់ក្រុងឆ្នេរសមុទ្រ Hualien  របស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ។ ការិយាល័យកណ្តាលអាកាសធាតុកោះតៃវ៉ាន់ បានឲ្យដឹងដូច្នេះ ។ មានការអង្រួនអគារជាច្រើនខ្នង និងផ្លូវមួយចំនួនរងការប្រេះស្រាំ និងដាច់ ហើយត្រូវបានផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន នៅរដ្ឋធានី តៃប៉ិ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោងប្រមាណ១ល្ងាច នៅភាគខាងកើតនៃក្រុង Hualien ដែលមានជម្រៅប្រមាណ ១៩គីឡូម៉ែត្រ ។ 

មន្ត្រីការិយាល័យអាកាសធាតុ មួយរូបបាននិយាយថា វាជាគ្រោះរញ្ជួយដីចុងក្រោយ ដែលបានវាយប្រហារដែលកោះ នៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top