អន្តរជាតិ

មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថត រឿងថ្មីមួយបាត់

កូរ៉េ៖ តារាសម្តែងរូបសង្ហា Ji Yang Wook ដែលបានបំពេញកាតព្វកិច្ចយោធាអស់ពេល២ឆ្នាំហើយនោះ កំពុងត្រៀមខ្លួនវិលមករកវិស័យ ភាពយន្តវិញហើយ និងបានសម្តែងជាតួសំខាន់ទៀតផង ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី ១៨ ខែមេសានេះថាភាពយន្តថ្មីដំបូងដែល Ji Yang Wook ទទួលសម្តែងក្រោយចាកចេញពីបន្ទាយ ទាហាននេះមានចំណងជើងថា “ City Of Stars “ និយាយពីកំលោះជាងមេកានិកលើយន្តហោះ ម្នាក់ឈ្មោះ Yoo Dong Ha ដែលបោះបង់ក្តីស្រមៃចង់ក្លាយជាអ្នកបើកយន្តហោះចម្បាំងព្រោះតែរបួសពេល ពេលបំពេញការងារលើផ្លូវអាកាស ។ “ City Of Stars “ ផលិតដោយលោក Jang Jin ដែលធ្លាប់ផលិតភាពយន្តល្បីៗដូចជា រឿង Someone Special, Murder និងភាពយន្តច្រើនទៀត ។

ផលិតកម្ម Glorious Entertainment អ្នកតំណាងរបស់Ji Yang Wook បានបង្ហើបដែរថា ភាពយន្ត “ City Of Stars “ រំពឹងបានចាក់បញ្ចាំងនៅចុងឆ្នាំ២០១៩នេះ ៕

ដោយ៖ ទូច សុខលីដា

Facebook Comments

To Top