អន្តរជាតិ

មានសុទិដ្ឋិនិយមច្រើន សម្រាប់ការបន្ដ កិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក-កូរ៉េខាងជើង

សេអ៊ូល៖ ការរក្សាសុទិដ្ឋិនិយម ត្រូវបានលេចចេញពីការរំពឹងទុក នៃការចរចានុយក្លេអ៊ែរ ដែលលែងមានភាពជាប់គាំង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលមេដឹកនាំទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានបញ្ជាក់ជាថ្មីពីបំណងរបស់ខ្លួន ក្នុងការរក្សាការទូតជាមួយក្រុងព្យុងយ៉ាង នៅកិច្ចប្រជុំកំពូល របស់មេដឹកនាំទាំងពីរ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

ក្នុងអំឡុងកិច្ចចរចា របស់មេដឹកនាំទាំងពីរ នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតី មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តនូវឆន្ទៈ សម្រាប់ការពិភាក្សា ជាមួយក្រុងព្យុងយ៉ាង ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើកិច្ចប្រជុំកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទំនងជាជួយជំរុញ ការដោះដូរនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

លោក មូន និងលោក ត្រាំ បានប្រារព្ធកិច្ចប្រជុំលើកដំបូង ដោយផ្ទាល់ចាប់តាំងពី កិច្ចប្រជុំកំពូលវ៉ាស៊ីនតោន – ព្យុងយ៉ាង នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ បានបែកបាក់គ្នា ដោយសារតែការបរាជ័យ ក្នុងការផ្សះផ្សាភាពខុសគ្នា រវាងវិសាលភាព នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងទណ្ឌកម្មរបស់អាម៉េរិក៕ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top