អន្តរជាតិ

ព្យុះភ្លៀង និងផ្គររន្ទះ សម្លាប់ពលរដ្ឋឥណ្ឌា តិចបំផុត៦៥នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់ មនុស្សចំនួន៦៥នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ទៀត បានរងរបួស នៅក្នុងឧប្បត្តិហេតុ ដោយព្យុះភ្លៀង និងផ្គររន្ទះ នៅទូទាំងរដ្ឋមួយចំនួន របស់ប្រទេសឥណ្ឌា ។

ការស្លាប់ទាំងនេះ ត្រូវបានគេរាយការណ៍មកថា នៅរដ្ឋ Rajasthan, Madhya Pradesh, Gujarat, Bihar, Maharashtra និង Manipur ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ All India Radio (AIR) បានផ្សាយថា ការស្លាប់មនុស្សចំនួន២៥នាក់ នៅរដ្ឋ Rajasthan ហើយ២២នាក់នៅរដ្ឋ Madhya Pradesh និងមនុស្សចំនួន១០នាក់នៅរដ្ឋ Gujarat និងមនុស្ស៣នាក់ បានស្លាប់ ដោយសារព្យុះភ្លៀង នៅរដ្ឋ Maharashtra ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌា (NDMA) បានឲ្យដឹងថា ការស្លាប់របស់មនុស្ស២នាក់ ត្រូវបានគេរាយការណ៍មកថា នៅរដ្ឋ Bihar ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top