នយោបាយ

ទូតអាមេរិក ថា តុល្យភាពដៃគូពាណិជ្ជកម្ម កម្ពុជា ចិន ផ្អៀងទៅខាងចិន

ភ្នំពេញៈ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅមុននេះបន្តិចថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះ ចំណេញខ្លាំង ទៅខាងប្រទេសចិន។

តាមរយ:Facebook ស្ថានទូតអាមេរិក បន្តថា “ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូល មកពីប្រទេសចិន ដែលមិនជួយដល់ ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនង របស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។”

ស្ថានទូត បានបន្ថែមថា “នេះគ្រាន់តែជាផ្លូវមួយទៀត ដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើន ទៅលើប្រទេសចិន”។

Facebook Comments

To Top