អន្តរជាតិ

គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ នៅព័រទុយហ្គាល់ សម្លាប់មនុស្សអស់តិចបំផុត ២៨នាក់

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក SIC TV បានរាយការណ៍ថា យ៉ាងហោចណាស់ អ្នកទេសចរចំនួន២៨នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ កាលពីថ្ងៃពុធ នៅគ្រាដែលជួបឧប្បត្តិហេតុ រថយន្តក្រុងនៅដែនកោះ Madeira របស់ប្រទេសព័រទុយហ្គាល់ ជាមួយគ្នានេះដែរ មនុស្ស៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ។

លោក Filipe Sousa អភិបាលខេត្ត ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន SIC បានឲ្យដឹងថា មនុស្សចំនួន២៨នាក់ គឺមានបុរសចំនួន១១នាក់ និងស្ត្រី១៧នាក់ ជាជនជាតិអាល្លឺម៉ង់ ។

តៃកុងឡាន និងអ្នកមគ្គុទ្ទេសជនជាតិ ព័រទុយហ្គាល់២នាក់ បានរងរបួស ។

គួរបញ្ជាក់ថា រថយន្តក្រុងទេសចរ បានដឹកអ្នកទេសចរជនជាតិអាល្លឺម៉ង់ ចំនួន៥៥នាក់ បានក្រឡាប់ និងបានរអិលធ្លាក់ ពីទីទួលខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top