អន្តរជាតិ

ខ្មាន់កាំភ្លើង សម្លាប់ចំណាប់ខ្មាំងអស់ ១៤នាក់ ក្រោយចាប់ជំរិតនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានសម្លាប់ពលរដ្ឋចំនួន១៤នាក់ នៅភាគនីរតីនៃប្រទេសសប៉ាគីស្ថាន ក្រោយពីបាននាំខ្លួនពួកគេ ចេញពីរថយន្តក្រុងដឹកអ្នកដំណើរ ក្រោយពីពួកគេបានចាប់ជំរិត ។ មន្ត្រីប៉ាគីស្ថានមួយរូប បាននិយាយឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ។

មិនទាន់មានក្រុមណាមួយ ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទៅលើ ក្រុមអ្នកដំណើរទាំងនោះ ដែលបានធ្វើដំណើរនៅលើវិថីឆ្នេរសមុទ្រ ចេញពីទីក្រុងពាណិជ្ជកម្ម Karachi ឆ្ពោះទៅកាន់ក្រុង Gwadar ដែលជាតំបន់កំពង់ផែសមុទ្រអារ៉ាប់ ដែលជាទីក្រុងមួយមានអគារនៅក្នុងទឹកជ្រៅរបស់ចិន ។

គេបានដឹងថា នៅភាគនីរតី ខេត្ត Baluchistan មានអំពើហិង្សាកើតឡើង និងមានក្រុមបះបោលកើតឡើង ដែលមានក្រុមផ្តាច់ខ្លួនមួយចំនួនតូច និងក្រុមយោធាឥស្លាម ដែលបានប្រតិបត្តិការ នៅក្នុងតំបន់ទាំងនោះ ហើយជាតំបន់ផលិតឧស្ម័ន និងធនធានរ៉ែដ៏ច្រើន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top