ព័ត៌មានជាតិ

ក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានរៀបចំកម្មវិធី ផ្តល់ស្នាមញញឹម ក្តីមេត្តា ជូនចាស់ៗ ជាង១០០នាក់ ក្នុងខេត្តកំពត

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរនេះ ក្នុងព្រះបរមនាម សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ និងជាសម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និងក្នុងនាម សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះប្រធានក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លោក ងួន ស្តេចភក្តី បានរៀបចំកម្មវិធី ផ្តល់ស្នាមញញឹម ក្តីមេត្តា និងក្តីស្រលាញ់ ជូនលោកយាយ លោកតា ចាស់ៗ និងផ្តល់ឱកាសសិក្សា ថ្នាក់បរិញ្ញាបត្រ ឥតបង់ថ្លៃសម្រាប់កាដូជីវិតកូនចៅ របស់គាត់ នៅស្រុកបន្ទាយមាស ខេត្តកំពត ជាង១០០គ្រួសារ ។

ការរៀបចំអាហារសាមគ្គី និងចែកទាន ការលើកឡើង របស់គណៈគ្រប់គ្រង ពុទ្ធិសាកលវិទ្យាល័យ ព្រះសីហមុនីរាជា អំពីស្ថានភាពទូទៅ របស់ពុទ្ធិកសាកលវិទ្យាល័យ និងការផ្សព្វផ្សាយ អាហារូបករណ៌១០០% រយៈពេល៤ឆ្នាំ ដើម្បីចូលរួមផ្តល់ក្តីសង្ឃឹម ក្នុងជីវិតបន្តការសិក្សាឥតបង់ថ្លៃ ព្រមទាំងផ្សព្វផ្សាយ ពីក្រុមការងារមនុស្សធម៌ ផ្សេងៗទៀត នៅក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

សូមជម្រាបជូនផងដែរថា ជារឿយៗក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី តែងតែរៀបចំកម្មវិធី ផ្តល់ស្នាមញញឹម ក្តីមេត្តា និងក្តីស្រលាញ់ ជូនចាស់ៗ នៅតាមទីតាំង នានា និង តាមបណ្តាលខេត្តផ្សេងៗ ដើម្បីជាការចែករំលែកទុកលំបាក និងផ្តល់ភាពកក់ក្តៅ ជូនចាស់ៗមិនតិចនោះទេ៕

Facebook Comments

To Top