កីឡា

Naomi Osaka ស្ថិតក្នុងចំណោមមនុស្ស មានឥទ្ធិពលបំផុត ១០០នាក់ របស់ទស្សនាវដ្តី Time

កីឡាការិនីវាយកូន បាល់ជប៉ុន ឈរលំដាប់លេខ១ពិភពលោក Naomi Osaka ត្រូវបានជ្រើសរើស ឲ្យស្ថិតក្នុងចំណោមមនុស្ស ដែលមានឥទ្ធិពលបំផុត ១០០នាក់ លើពិភពលោកនាឆ្នាំ២០១៩ ក្នុងបញ្ជីដែលបានចេញ ផ្សាយដោយទស្សនាវដ្តី Time យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាការិនី វាយកូនបាល់ សញ្ជាតិសឹង្ហប Chris Evert បានសរសេរក្នុងសេចក្តី អត្ថាធិប្បាយខ្លីមួយអំពី Naomi Osaka សម្រាប់ទស្សនាវដ្តីថា “កីឡាការិនីវាយកូនបាល់ក្របខណ្ឌ Rookie Grand Slam ស្ទើរតែគ្រប់ដណ្តប់ លើទីលានបន្ទាប់ របស់ពួកគេ ។ Naomi Osaka បានក្លាយជាកីឡាការិនីជប៉ុនដំបូងគេ ដែលឈ្នះពានរង្វាន់ឯកត្តជន របស់ក្របខណ្ឌ Grand Slam នៅពេលនាងបានផ្តួលកីឡាការិនី Serena Williams ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ US Open កាលពីឆ្នាំមុន ។

កីឡាការិនីវ័យ២១ឆ្នាំ រូបនេះបានយកឈ្នះកីឡាការិនី សញ្ជាតិឆេក Petra Kvitova ក្នុងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអូស្ត្រាលី ក្នុងខែមករា ដើម្បីឈ្នះពានរង្វាន់ធំទី២ជាប់ៗគ្នា។ ជាមួយនឹងជ័យជម្នះនេះ នាងក៏បានក្លាយជាកីឡាករដំបូង គេនៅអាស៊ីដែលឡើងដល់កំពូល នៃការដណ្តើមចំណាត់ ថ្នាក់របស់បុរស ឬនារី ៕
ដោយ៖លី ភីលីព

Facebook Comments

To Top