ព័ត៌មានជាតិ

ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងការប្រគំតន្ត្រី Giant Moon Live Concert!

ភ្នំពេញ៖ កាន់តែសប្បាយ កាន់តែរំជើបរំជួល និងកាន់តែប្លែក ជាមួយចក្រវាលភ្លើងពណ៍ នៃពិភពតន្រ្តី និងការស្រែកហ៊ោកញ្ចៀវ ក្នុងមហាព្រឹត្តិការណ៍​​ ការប្រគំតន្រ្តី ព្រះច័ន្ទពេញវង្សដំបូងគេបង្អស់ នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូន ដោយក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេរ៊ី ដែលអាចថតហ្សូម បានដល់ឋានព្រះច័ន្ទ។ ធានាថាកក្រើកកោះពេជ្រ តែម្តងនៅថ្ងៃ សុក្រ ២៦​ មេសា នេះ!

នេះជាការប្រគំតន្ត្រី ដ៏អស្ចារ្យបំផុត មិនធ្លាប់មាន ដោយជួបជាមួយកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយ របស់ក្រុមហ៊ុន Huawei ដែលអ្នកទាំងអស់គ្នា នឹងរីករាយជាមួយនិង Huawei P30 សេរ៊ីកាលីប ឡូយឆាយ និងទទួលបានភាពភ្ញាក់ផ្អើល ជាមួយបច្ចេកវិទ្យាស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ដំបូងគេបង្អស់ ក្នុងពិភពលោក ថតរូបហ្សូមដល់ឋានព្រះច័ន្ទ ជាមួយលោក ឆន សុវណ្ណរាជ ថតរូបនៅទីងងឹតច្បាស់អស់ទាស់ ជាមួយ កញ្ញា សួសវីហ្សា ថតរូបម៉ាឡូយ សែលហ្វីម៉ាអែម និងការបង្ហាញស្តាយឆើតឆាយ ជាមួយកញ្ញា ប៉ាច គីមម៉ួយ ព្រមទាំងរាំលោត ក្រវី កូរពេញឆាកតន្ត្រី ជាមួយចង្វាក់ EDM។ កំពូលតារាចម្រៀងទាំងអស់ នឹងពួតដៃគ្នា ចូលមកអង្រួនឆាក Giant Moon Live Concert ឲ្យកាន់តែប្លែក និងសប្បាយម៉ាអស់ដៃ នៅរាត្រីថ្ងៃសុក្រខាងមុខនេះ ។

ចូលរួមទស្សនាដោយសេរី សប្បាយៗ រាំច្រៀង លេងហ្គេមយករង្វាន់ជាច្រើន សន្ធឹកសន្ធាប់ និងតេស្តកំពូលស្មាតហ្វូន Huawei សេរ៊ីថ្មីត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បីហ្សូមដល់ឋានព្រះច័ន្ទ នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃ 26 មេសា ចាប់ពីម៉ោង 5 ល្ងាចតទៅ ក៏មានការផ្សាយផ្ទាល់ ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង 7:30 យប់ផងដែរ! កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភ ដោយក្រុមហ៊ុន Smart, Pepsi, Sabay និង Grab ។

គួរបញ្ជាក់ផងដែរថា ស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ របស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យ ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។ ជាងនេះទៅទៀត កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់ អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ។

សម្រាប់តម្លៃ កំពូលស្មាតហ្វូន P30 Lite មានតម្លៃត្រឹមតែ $339 ថែមកាដូជាច្រើន ព្រមទាំងមានឱកាសឈ្នះ រថយន្ត Mazda 2, P30 មានតម្លៃត្រឹមតែ $669 និង P30 Pro មានតម្លៃត្រឹមតែ $899 ថែមកាដូច្រើនអស់ទាស់។ លឺតែគេល្បីផ្អើលថា ហ្សូមមិនសំចៃ និងអាចហ្សូម ដល់ឋានព្រះច័ន្ទ និងថតរូប នៅកន្លែងងងឹតស្លុបស្អាតកប់សេរី អីចឹងទៅចូលរួមកំសាន្ត ហើយតេស្តម្តងមើល! ជួបគ្នានៅថ្ងៃសុក្រ 26 មេសា សប្តាហ៍ក្រោយនេះ ធានាថាមិនមែន ជាការប្រគំតន្ត្រីលំលំ ដដែលៗនោះទេ។ អត់បានទៅចូលរួម ដឹងថាស្តាយតែម្តង! កុំភ្លេចចូលរួមទាំងអស់គ្នាណា!

 

 

 

Facebook Comments

To Top