នយោបាយ

សម្តេចតេជោ ជូនពរជនរួមជាតិ ថ្ងៃបិទបញ្ចប់ ជិះរថយន្តក្រុងfree ក្នុងឱកាសបុណ្យចូលឆ្នាំ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ ជូនរួមជាតិ ក៏ដូចមន្រ្តីរាការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ក្នុងការចូលរួមថែរក្សាសន្តិភាព ។

តាមរយ:Facebook សម្តេចតេជោ លើកឡើងថា : សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយចំនួនច្រើនបានវិល ត្រឡប់មកកាន់លំនៅដ្ឋានវិញហើយ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ។

ថ្ងៃទី ១៨ មេសា នេះ គឺជាថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីអាចធ្វើដំណើរតាមឡានក្រុង របស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា។

តៃកុងឡាន ក៏ដូចជាអ្នកបើកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែង យកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជន ដែលមានមនុស្សអ៊ូអរច្រើន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងបានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានកំសាន្តសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។ ជាពិសេស សូមអរគុណបងប្អូនដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។

សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ ចម្រុងចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

Facebook Comments

To Top