អន្តរជាតិ

YouTube ភ្ជាប់ឧបទ្ទវហេតុអគ្គីភ័យ Notre-Dame ដោយចៃដន្យ ទៅកាន់ការវាយប្រហារ នៅថ្ងៃទី៩ ខែកញ្ញា

សិង្ហបុរី៖ លក្ខណៈពិសេស នៃការពិនិត្យមើលការពិត របស់ YouTube ដែលមានបំណង ដោះស្រាយបញ្ហាខុសឆ្គង ដោយចៃដន្យ បានដាក់ស្លាកការផ្សាយបន្តផ្ទាល់ នៃភ្លើងឆាបឆេះវិហារ Notre-Dame នៅប៉ារីស ជាមួយនឹងព័ត៌មានលម្អិត អំពីការវាយប្រហារ ភេរវកម្មនៅថ្ងៃទី៩ ខែកញ្ញា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

អគ្គីភ័យបានផ្ទុះឡើងនៅក្នុងបេតិកភណ្ឌពិភពលោក របស់យូណេស្កូ នៅក្នុងរដ្ឋធានី នៃប្រទេសបារាំង កាលពីថ្ងៃចន្ទ បណ្តាលឲ្យភ្លើងឆេះដំបូល របស់វាបុកនឹងដី នៅពេលអណ្តាតភ្លើង និងពពកផ្សែងហុយ ឡើងលើមេឃ។

អគ្គីភ័យដែលបាន​ គំរាមគំហែង អគារទាំងមូល ត្រូវបានគ្រប់គ្រង នៅព្រឹកថ្ងៃអង្គារ ប្រហែល៩ម៉ោង បន្ទាប់ពីវាផ្ទុះឡើង។

បណ្តាញផ្សាយ ព័ត៌មានបានចាប់ផ្តើម ការចាក់ផ្សាយបន្តផ្ទាល់ នៃភ្លើងនៅលើ YouTube ប៉ុន្តែនៅខាងក្រោម វីដេអូឃ្លីបមួយចំនួន ប្រអប់ដែលមិនប្រក្រតីមួយ បានលេចឡើង – ធាតុមួយពី Encyclopedia Britannica អំពីការវាយប្រហារ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក។

នៅក្នុងការវាយប្រហារនោះ ពួកសកម្មប្រយុទ្ធអាល់កៃដា បានប្លន់យន្តហោះ ដឹកអ្នកដំណើរ២គ្រឿង ហើយហោះទៅកាន់ប៉ម នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក នៅញូវយ៉ក ដែលបណ្តាលឲ្យ ពួកគេដួលរលំ ខណៈយន្តហោះទម្លាក់គ្រាប់បែកទីបី បានទម្លាក់ចូលមន្ទីរបញ្ចកោណ មានមនុស្សប្រហែល ៣,០០០ នាក់ត្រូវបានសម្លាប់ ។

អ្នកនាំពាក្យម្នាក់របស់ YouTube ដែលជាកម្មសិទ្ធិរបស់ Google បាននិយាយថា លក្ខណៈពិសេសប្រអប់អត្ថបទ ត្រូវបានបិទសម្រាប់ការផ្សាយបន្តផ្ទាល់ ដែលទាក់ទងនឹងភ្លើង៕ ដោយ៖ លី ភីលីព

Facebook Comments

To Top