អន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ផ្តើមការបោះឆ្នោត ជ្រើសតាំង ប្រធានាធិបតីថ្មី នៅថ្ងៃពុធនេះ

Jakarta: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធទី១៧ខែមេសា នេះបានឲ្យដឹងថា អ្នកបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតរបស់ខ្លួន នៅថ្ងៃពុធនេះហើយ ខណៈការិយាល័យបោះឆ្នោត បានប្រកាសបើកជាផ្លូការ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី និងសមាជិកសភា។

អ្នកបោះឆ្នោតនៅប៉ែកខាងកើត នៃតំបន់Papuaបានតម្រង់ជួរ ដើម្បីធ្វើការបោះឆ្នោត នៅម៉ោង៧ព្រឹកនាទី ម៉ោងក្នុងស្រុក ដែលមានរយៈពេលពីរម៉ោង មុនល្វែងម៉ោងរបស់រដ្ឋធានីហ្សាកាតា។ គេបានមើលឃើញថា ការបោះឆ្នោតលើកនេះ គឺជាការប្រជែងគ្នា ដ៏ខ្លាំងក្លា រវាងប្រធានាធិបតី Joko Widodo បក្សដ៏ពេញនិយមមួយទៀត ដែលមានរូបលោក Prabowo Subianto ជាមេដឹកនាំ ។

លោក Widodo ប្រើប្រាស់យុទ្ធនាការរបស់ខ្លួន ផ្តោតសំខាន់ទៅលើសារៈសំខាន់ នៃស្ថិរភាពសេដ្ឋកិច្ច និងបរិយាកាសមិត្តភាព និងអភិរក្ស ខណៈពេលដែលលោក Probowo មានលទ្ធភាពស្វែងរក ការការពារនិយម ដើម្បីការពារភាពរុងរឿង របស់ប្រជាជន។

ទន្ទឹមនឹងនេះដែរបេក្ខជនជាង ២៤៥ ០០០នាក់ ដែលគាំទ្រដោយគណបក្សនយោបាយជាតិ ចំនួនសរុប១៦ និងគណបក្សក្នុងស្រុក ចំនួនបួន កំពុងប្រកួតប្រជែង សម្រាប់អាសនៈ ជាង២០០០០ នៅក្នុងការបោះឆ្នោតសភា ក្នុងអំឡុងពេលនៃការស្ទង់មតិតែមួយថ្ងៃ ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top