អន្តរជាតិ

អតិរេករបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក កើនឡើង១០% ចំពេលកិច្ចពិភាក្សាពាណិជ្ជកម្ម

តូក្យូ៖ យោងតាមទិន្នន័យជាផ្លូវការ កាលពីថ្ងៃពុធ ទំនងជាត្រូវបានរឹបអូស ដោយក្រុងវ៉ាស៊ីនតោន ក្នុងការចរចាពាណិជ្ជកម្ម ជាមួយទីក្រុងតូក្យូថា អតិរេកពាណិជ្ជកម្មប្រចាំខែ របស់ជប៉ុន ជាមួយសហរដ្ឋអាមេរិក បានកើនឡើងជិត១០ភាគរយ នៅក្នុងខែមីនា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ទិន្នន័យ ពីក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា អតិរេកពាណិជ្ជកម្ម បានកើនឡើង ៩,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ ៦៨៣,៦ពាន់លានយ៉េន (៦,១៦ពាន់លានដុល្លារ) កាលពីខែមុន។ ការកើនឡើងនេះ មានការធ្លាក់ចុះ ១,៥ភាគរយ ក្នុងខែកុម្ភៈ និងកើនឡើង ៥,៥ភាគរយក្នុងខែមករា។

លោកប្រធានាធិបតីអាមេរិក Donald Trump តែងតែត្អូញត្អែរថា ប្រទេសជប៉ុនមានអត្ថប្រយោជន៍ អយុត្តិធម៌ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ហើយបានប្តេជ្ញាថា នឹងដោះស្រាយរឿងនេះ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អតិរេកពាណិជ្ជកម្ម បានកើនឡើង ដោយសារកំណើននាំចេញ យានយន្ត ម៉ាស៊ីន សំណង់ និងរ៉ែ ព្រមទាំងឧបករណ៍ ធ្វើឧបករណ៍អេឡិចត្រូនិក។

ក្រសួងដដែលនេះ បានឲ្យដឹងទៀតថា នៅពេលដូចគ្នានេះដែរ ការនាំចូលពីអាមេរិកឧស្ម័ន ម៉ាស៊ីន និងយន្តហោះ ប្រេង បានធ្លាក់ចុះ។ អតិរេកពាណិជ្ជកម្មសរុប របស់ជប៉ុនបានធ្លាក់ចុះ ៣២,៦ភាគរយ កាលពីខែមុនដល់ ៥២៨,៥ពាន់លានយ៉េន ធៀបនឹងការរំពឹងទុក របស់ទីផ្សារចំនួន ៣៦៣,៣ពាន់លានយ៉េន។

ឱនភាពពាណិជ្ជកម្មជប៉ុន ជាមួយប្រទេសចិន ដែលជាឱនភាពប្រចាំខែ ជាប់គ្នាទី១២ ជាប់គ្នាមានចំនួន ១៩២,៧ ពាន់លានយ៉េន ដោយសហភាពអឺរ៉ុប អតិរេកពាណិជ្ជកម្មជប៉ុន មានចំនួន ៤៤,៣ពាន់លានយ៉េន៕ ដោយ៖លី ភីលីព

Facebook Comments

To Top