ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីវៀតណាម ផ្ញើរសារជូនពរ ពលរដ្ឋខ្មែរកម្ពុជាក្រោម នាឱកាសប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើការផ្ញើរសាលិខិត ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោម ក្នុងឱកាស នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ សារលិខិតដែលបានធ្វើឡើង កាលពីថ្ងៃទី២ ខែមេសា កន្លងមានអត្ថន័យទាំងស្រុង ដូចខាងក្រោម៖

ជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរជាទីគោរពរាប់អាន

ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមគោរពផ្ញើសារ ជូនពរដល់ជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរ នូវវាចា សួរសុខទុក្ខយ៉ាងកក់ក្តៅ និងប្រសិទ្ធពរឆ្នាំថ្មី បវរសួស្តីមហាប្រសើរ ។

ក្នុងប៉ុន្មានឆ្នាំកន្លង ដោយការសាមគ្គី ឯកភាព រួមកម្លាំងកាយចិត្តទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព ប្រទេសយើងសម្រេចបាន សមិទ្ធផលសំខាន់ៗជាច្រើន និងគ្រប់ជ្រុងជ្រោយ លើកល់វិស័យ ។ ជីវភាពប្រជាជន បានកែលម្អយ៉ាងច្បាស់ ធ្លុងមហាសាមគ្គីជនជាតិ ត្រូវបានពង្រឹងយ៉ាងរឹងមាំ ។ ក្នុងសមិទ្ធផល នៃការរីកចម្រើនរួម របស់ប្រទេសជាតិ មានការខិតខំខ្នះខ្នែង រួមចំណែកដ៏ធំធេង របស់ជនរួមជាតិ សមមិត្ត និងព្រះសង្ឃខ្មែរ ។

ឆ្នាំ២០១៩ ជាឆ្នាំ ដែលយើងគ្រប់គ្នា រំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃការអនុវត្ត បត័កសាសន៍ដ៏ឧត្តង្គឧត្តម របស់លោកប្រធានហូជីមិញ ជាទីគោរព ។ ខ្ញុំសង្ឃឹមថា ជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរ សាមគ្គីខិតខំប្រឹងប្រែងជាបន្ត ដើម្បីសម្រេចបានស្នាដៃ កាន់តែធំធេងជាងទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ដោយជីរភាព អភិរក្ស និងពង្រីកអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ព្រួតដៃរួមកម្លាំងជាមួយ ទូទាំងប្រទេស កសាងភូមិស្រុក ប្រទេសជាតិវៀតណាម កាន់តែសម្បូររុងរឿង ប្រជាជនយើងគ្រប់រូប គ្រប់គ្រួសារ នឹងទទួលបាន ជីវភាពសម្បូរសប្បាយ សុភមង្គល សមដូចបណ្តាំងរបស់អ៊ំ ហូ ដែលបានចារ ក្នុងបត័កសាសន៍ ជាប្រវត្តិសាស្ត្រនេះ ។

សូមប្រសិទ្ធពរជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩ ប្រកបដោយភាពខុសដុមរមនា សប្បាយរីករាយ និងសុភមង្គល៕

Facebook Comments

To Top