អន្តរជាតិ

១២មេសា ឆ្នាំ១៩៦១ អាកាសយានិករុស្ស៊ី ដំបូងបង្អស់លើលោក ដែលបានធ្វើដំណើរ ចូលដល់ទីអាវកាស

The History.com: ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អាវកាសយានិក របស់សហភាពសូវៀត Yuri Alekseyevich Gagarin បានក្លាយទៅជាមនុស្សដំបូងបង្អស់ របស់ពិភពលោក ដែលបានធ្វើដំណើរ ចូលទៅដល់ទីអាវកាស។ កំឡុងពេល ហោះហើរបុរស អាយុ២៧ឆ្នាំរូបនេះ ក៏បានក្លាយទៅជាមនុស្សដំបូងបង្អស់ របស់ពិភពលោក ដែលបានធ្វើដំណើរ ហោះហើរជុំវិញភពផែនដី។

កម្មវិធីស្រាវជ្រាវអាវកាស របស់រុស្ស៊ី បានចាប់ផ្តើមដំណើការ បេសកកម្មរបស់ខ្លួនលើកនេះ បានយ៉ាងជោគជ័យ និងបានធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ដៃគូ ប្រកួតប្រជែងសហរដ្ឋអាមេរិក ដែលមានផែនការបង្ហោះ យានអាវកាសដំបូងបង្អស់របស់ខ្លួន នៅខែឧសភាមួយខែ បន្ទាប់ពីយានអាវកាស របស់សហភាពសូវៀត ។

ក្រោយភាពជោគជ័យ ជាប្រវត្តិសាស្ត្រ របស់អាវកាសយានិករូបនេះ រូបគាត់បានក្លាយទៅជាមនុស្ស ដ៏ល្បីល្បាញ នៅទូទាំងសកលលោក ហើយគាត់ក៏ធ្លាប់បាន ទទួលរង្វាន់ពីសំណាក់ មេដឹកនាំសហភាពសូវៀត លោកលេនីន និងត្រូវបានហៅឈ្មោះ ជាវីរៈបុរស របស់សហភាពសូវៀត ហើយរូបសំណាក់ និងបូជនីយដ្ឋានជាច្រើន នៅជុំវិញប្រទេស ត្រូវបានសាងឡើង ដើម្បីផ្តល់ជាកិត្តិយស ដល់លោក Gagarin៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top