អន្តរជាតិ

សារធាតុគីមី​ នៃភពព្រះហស្បតិ៍ អាចជួយឲ្យមានជីវិតកើតឡើង

រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា សារធាតុដ៏ច្រើនលើសលុប នៅលើភព Europa របស់ភពព្រហស្បតិ៍ អាចជាថាមពលដ៏សំខាន់មួយ សម្រាប់បង្កើត និងទ្រទ្រង់ជីវិតនៅទីនោះ។

ក្រុមអ្នកស្រាវជ្រាវ នៅយានពិសោធន៍របស់ភ្នាក់ងារ អវកាសណាសា បាននិយាយថា ប្រសិបបើឧស្ម័ន អ៊ីដ្រូហ្សែន ផឺរ៉ូស៊ីតដែលត្រូវបានរកឃើញ ភាគច្រើននៅផ្ទៃខាងក្រៅ នៃព្រះច័ន្ទEuropa អាចនឹងលាយបញ្ចូលទី ក្នុងសមុទ្របាន វានឹងអាចបង្កើតសារធាតុ សម្រាប់បង្កើតជីវៈបាន។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Kevin Hand បាននិយាយថាៈ “តាមដែលយើងធ្លាប់បានដឹង ជីវិតត្រូវបានទឹក ព្រមទាំងសារធាតុមួយចំនួនដូចជា កាបូន នីដ្រួហ្សែន ផូស្វ័រ និង សុលផួ។ មិនតែប៉ុណ្ណោះជីវិតក៏ត្រូវការ ការបង្កើតនៃថាមពលគីមី និង ថាមពលពន្លឺមួយចំនួន ដើម្បីធ្វើឲ្យជីវិតពេញលេញបរិបូរណ៍។ ហើយពួកយើងគិតថា សមាសធាតុទាំងនោះ ដែលរួមមានផើរ៉ូស៊ីត ប្រហែលក្លាយជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការបង្កើតថាមពល សម្រាប់ទ្រទ្រង់ជីវិត។”

គួបញ្ជាក់ដែរថា ឧស្ម័នអ៊ីដ្រូហ្សែន ត្រូវបានទទួលបាន ជាលើកដំបូងគេបង្អស់ នៅលើព្រះច័ន្ទ Europa ដោយបេសសកម្ម របស់ភ្នាក់ងារអវកាសណាសា៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top