អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault និងក្រុមហ៊ុន LVMH បរិច្ចាគ ២០០លានអឺរ៉ូ ដើម្បីសាងសង់វិហារ Notre Dame

លោក Bernal Arnualt មហាសេដ្ឋីប្រទេសបារាំង និងក្រុមហ៊ុនរបស់លោក LVMH បានបរិច្ចាគទឹកប្រាក់ ២០០លានអឺរ៉ូ ដើម្បីជួយសាងសង់ វិហារ Notre Dame ដែលបានឆេះដំបូលវិហារ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីថ្លែងការណ៍តំណាងដោយលោក Arnualt។ 

សូមរំលឹកផងដែរថា វិហារ Notre Dame ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលអោយខូចខាតដំបូលអគារទាំងស្រុង ហើយប្រធានាធិបតីប្រទេសបារាំង លោក Emmuneul Macron ក៏បានធ្វើយុទ្ធនាការរៃអង្គារ មូលនិធិ ដើម្បីសាងសង់ឡើងវិញ។​

Facebook Comments

To Top