អន្តរជាតិ

ភស្ដុតាងបានបង្ហាញថា​ មនុស្សបានរស់នៅ​ តំបន់ជុំវិញ វិមាន Stonehenge លឿនជាងការគិត

ទីក្រុងឡុងដ៍៖ ក្រុមបុរាណវិទូបាននិយាយថា របកគំហើញថ្មី បានបង្ហាញឲ្យឃើញថា តំបន់នៅជុំវិញវិមាន Stonehenge របស់ចក្រភពអង់គ្លេស ត្រូវបានកាន់កាប់ជាង ៥០០០ ឆ្នាំ លឿនជាងការគិត កាលពីលើកមុនៗ។

អ្នកស្រាវជ្រាវម្នាក់ បានធ្វើការជីក នៅក្នុងតំបន់មួយ ដែលចំងាយត្រឹមតែ ១.៦គីឡូម៉ែត្រ ពីវិមានបុរាណដែលត្រូវបាន សាងសង់ពីដុំថ្មនោះ ហើយពួកគេបានរកឃើញ ភស្តុតាងមួយ ដែលអាចបង្ហាញ អំពីរយៈពេលនៃការកាន់កាប់ នៃតំបន់នោះ ដែលមានបានចាប់ផ្តើម តាំងពីឆ្នាំ ៧៥ ០០ មុនគ្រឹសករាជ។

ជាមួយគ្នានេះដែរ ដោយសារតែ វាត្រូវបានជឿជាក់ថា វិមាននេះ ត្រូវបានសាងសងឡើង ហើយមានលក្ខណៈប្រឆាំង នឹងសាសនា វិមាន Stonehenge ក៏ ត្រូវបានបោះបង់ចោល ដោយក្រុមមនុស្ស Mesolithic ក៏ប៉ុន្តែរាប់ពាន់ឆ្នាំក្រោយមក ក៏ត្រូវបានកាន់កាប់ឡើងវិញ ដោយក្រុមមនុស្ស Neolithic។ ដោយឡែក ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា វិមាន Stonehenge គួរតែត្រូវបានចាត់ទុកជាកន្លែង នៃវប្បធម៌បញ្ចូលគ្នា រវាងវប្បធម៌ នៃក្រុមមនុស្សដទៃទៀត។

ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការតាំងទីលំនៅនៅតំបន់នោះ ត្រូវបានកំណត់អត្តសញ្ញាណ បន្ទាប់ពី ការសិក្សាអំពីតំបន់នោះនៅ និទាឃរដូវ ដែលជាពេលវេលា ទាក់ទាញពួកពួកសត្វជាច្រើនប្រភេទ ផ្លាស់ទីលំនៅទៅរស់នៅ ក្នុងតំបន់នោះ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top