អន្តរជាតិ

ប្តីមហាសេដ្ឋីបារាំង បានសន្យាផ្តល់ជំនួយ 100 លានអឺរ៉ូ ដើម្បីជួយសាងសង់វិហារ Notre Dame ឡើងវិញខណៈពេលដែល លោកប្រធានាធិបតី Macron បានចាប់ផ្តើម យុទ្ធនាការរៃអង្គាស មូលនិធិជាតិ

ប្តីមហាសេដ្ឋីរបស់ Salma Hayek បានសន្យាផ្តល់ជំនួយ 100 លានអឺរ៉ូដើម្បីជួយសាងសង់វិហារ Notre Dame បន្ទាប់ពីភ្លើងឆេះមហន្តរាយ មួយបានបំផ្លាញដំបូល។

មហាសេដ្ឋីរូបនេះ លោក Francois-Henri Pinault បានធ្វើសេចក្តីប្រកាសនេះ តែប៉ុន្មានម៉ោងក្រោយពីមានអគ្គីភ័យដ៏ធំមួយ បានកើតឡើងកាលពី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ។

Pinault ដែលបានរៀបការ ជាមួយតារាសម្តែងជនជាតិ អាមេរិកនិងម៉ិកស៊ិក ឈ្មោះ Salma Hayek កាលពីឆ្នាំ 2009 គឺជានាយកប្រតិបត្តិរបស់ Kering ដែលជាម្ចាស់ម៉ាកដូចជា Gucci និង Yves Saint Laurent ។

ការបរិច្ចាគនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅខាងក្រៅវិហារ ហើយបាននិយាយថា យុទ្ធនាការរៃអង្គាសមូលនិធិជាតិ ដើម្បីស្តារ Notre Dame នឹងត្រូវចាប់ផ្តើមនៅ ថ្ងៃអង្គារសប្តាហ៍ក្រោយ។

Facebook Comments

To Top