ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ីធី ចង់ចែកចាយ ផលិតផលប្រេង​សណ្តែកផ្កាយ​ ឲ្យទូលំទូលាយ លើទីផ្សារក្នុងស្រុក​ សម្រាប់សុភាព ពលរដ្ឋកម្ពុជា ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី ដាយអឹម៉ិន អ៊ិនវេសម៉ិន ឯ.ក (CT DIAMONDS INVESTMENT CO.,LTD) ដែលជាក្រុមហ៊ុនតែមួយគត់ ឈានមុខគេ​ ក្នុងប្រទេសកម្ពុជា និងបានប្រែក្លាយខ្លួន ទៅជារោងចក្រផលិត និងផ្គត់ផ្គង់ប្រេងសណ្តែកផ្កាយ ដោយផលិត ពីសណ្តែកផ្កាយគ្រាប់សសុទ្ធ ១០០ភាគរយ ឆ្លងកាត់ការត្រួតពិនិត្យគុណភាព និង មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវ ។

ក្រុមហ៊ុន ស៊ីធី មានបំណង ចង់ពង្រីកទីផ្សារ ក្នុងការលក់ផលិតផល ប្រេងសណ្តែកផ្កាយ ក្នុងស្រុកឲ្យកាន់តែទូលំទូលាយ ដែលត្រូវការស្វែងរក ដៃគូសហការ ក្នុងការចែកចាយបន្ត គ្រប់ខេត្តក្រុង (លើកលែងតែខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន និង ខេត្តសៀមរាប) ។ សម្រាប់ដៃគូសហការ មានសិទ្ធិកា្លយជា តំណាងចែកចាយ នូវផលិតប្រេងសណ្តែកផ្កាយ ផ្តាច់មុខប្រចាំខេត្តរបស់ខ្លួនតែម្តង។

ក្រុមហ៊ុន ស៊ីធី ដាយអឹម៉ិន អ៊ិនវេសម៉ិន ឯ.ក គឺផ្តល់ជូនគុណភាព ប្រេងសណ្តែកផ្កាយ ដែលមានគុណភាពល្អ (ធម្មជាតិ១០០%) ដល់អតិថិជនក្នុងស្រុក និង ក្រៅស្រុក ដើម្បីព្យាបាលជំងឺ និងរក្សាសុខភាព ប្រជាជនឲ្យរឹងមាំ រួមទាំងជួយដល់កសិករខ្មែរ ឲ្យមានជីវភាពកាន់តែប្រសើរឡើង តាមរយៈការដាំដុះសណ្តែកផ្កាយ។ យើងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សីលធម៌ ភាពស្មោះត្រង់ គុណភាព សច្ចភាព សុខភាព ជាមូលដ្ឋាន ។

ដោយសារក្រុមហ៊ុនស៊ីធី ដាយអឹម៉ិន អ៊ិនវេសម៉ិន ឯ.ក ផ្អែកលើគោលការណ៍គិតពី គុណភាពជាចំបង ដូច្នេះហើយទើបក្រុមហ៊ុន ខិតខំស្រាវជ្រាវ រកមូលដ្ឋានផលិត ដើម្បីផលិតឲ្យបាន នូវប្រេងសណ្តែកផ្កាយ ដែលមានគុណភាពល្អដាច់គេ ។ ជាលទ្ធផលប្រេងសណ្តែកផ្កាយ របស់ក្រុមហ៊ុន មិនត្រឹមតែមានលក់ នៅក្នុងស្រុកនោះទេ តែបាននាំចេញ ទៅលក់នៅក្រៅប្រទេស មានដូចជា៖ ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសអាមេរិក និងត្រៀមចេញ ទៅសាំងហ្គាពួរ និង តៃវ៉ាន់ ក្នុងពេលឆាប់នេះ ។

គិតគូរពីសុខភាព របស់ពលរដ្ឋកម្ពុជា ទាំងមូល ក្រុមហ៊ុន ចង់ឲ្យប្រជាជនយល់ដឹង ពីការថែទាំសុខភាព ក៏ដូចជាអត្ថប្រយោជន៍ យ៉ាងលើសលុប របស់សណ្តែកផ្កាយកម្ពុជា ដូចជា មានផ្ទុកប្រេង Omega3-6-9 និងវីតាមីនA និងE ជួយកោសិកាស្បែក ពន្យារភាពចាស់, កាត់បន្ថយកូឡេស្តេរ៉ូល ក្នុងឈាម, លាងសំអាតជាតិពុល ក្នុងឈាម, ការពារកំណក​ឈាមរឹង, ជួយបញ្ចុះទម្ងន់, គ្រប់គ្រងជាតិស្ករ ក្នុងឈាម, កាត់បន្ថយអាការៈងងឹតមុខ ឈឺក្បាល ហត់ ប្រកាំង គេងមិនលក់ រលាកស្បែក ស្បែករបកក្រហម, កាត់បន្ថយ និងរារាំង ការរីករាលដាល នៃកោសិកាមហារីក, ជំនួយបេះដូង ការពារបញ្ហាគាំងបេះដូង, ពង្រឹងប្រព័ន្ធរាងកាយ ទប់ទល់ ការពារមេរោគឆ្លងផ្សេងៗ, អភិវឌ្ឍខួរក្បាលក្មេង កាត់បន្ថយរោគ អាល់សៃមើរ៍(Alzheimer), កាត់បន្ថយជាតិស្រវឹង, ជំនួយភ្នែក ខួរក្បាល និងសន្លាក់, បង្កើនសមត្ថភាពផ្លូវភេទ។

លើសពីនេះ សណ្តែកផ្កាយ ជាប្រភេទគ្រាប់ធញ្ញជាតិ ដែលសំបូរទៅដោយវីតាមីន កាកសសៃ Fiber ជាពិសេសប្រភេទអូមេហ្គា 3,6,9 ជួយឲ្យសុខភាពរឹងមាំ អាចទប់ស្កាត់ ជំងឺបានជាច្រើនប្រភេទទៀងផង ។ សារៈប្រយោជន៍នៃ Omega ៣.៦ និង៩ ដែលមាននៅក្នុងសណ្តែកផ្កាយ មានដូចជា Omega 3: ជំនួយខួរក្បាល បេះដូង ភ្នែក លើសឈាម ទឹកនោមផ្អែម សន្លាក់ មហារីកគ្រប់ប្រភេទ ។ Omega 6: ប្រឆាំងការរលាក ទប់ស្កាត់ជំងឺច្រើនប្រភេទ រក្សាតុល្យភាពទម្ងន់ រោគហឺត ជំនួយស្បែក និងបណ្តុះកោសិការសក់ ។ Omega 9: ពង្រឹងប្រព័ន្ធការពាររាង្គកាយ រក្សាតុល្យភាពកូឡេស្តេរ៉ូល និងការពារជំងឺគាំងបេះដូង ។

គុណភាពរបស់សណ្តែកផ្កាយ ប្រៀបធៀបជាមួយ អាហាររូបបត្ថម្ភផ្សេងៗ សណ្តែកផ្កាយ គឺជាគ្រាប់ធញ្ញជាតិ ដែលមានអត្ថប្រយោជន៍ សម្រាប់សារពាង្គកាយ និង សុខភាពមនុស្ស យ៉ាងច្រើនលើសលុប​ស្មានមិនដល់ ដែលមនុស្សយើង មិនទាន់បានដឹងពីមុនមក ។ សណ្តែកផ្កាយ ផ្ទុកនូវវីតាមីនA វីតាមីនE ប្រូតេអ៊ីន អូមេហ្គា៣ អូមេហ្គា៦ អូមេហ្គា៩ ។ លក្ខណៈពិសេសរបស់ប្រេងសណ្តែកផ្កាយ ល្អជាងប្រេងត្រីសាម៉ុន (Salmon) ១៧ដង (ត្រីដែលប្រជាជនជប៉ុន និយមទទួលទានបំផុត) ល្អជាងប្រេងអូលីវ (Olive) ៤៨ដង ល្អជាងប្រេងផ្លែឈើខិមីលៀ (Camellia) ១១០ដង និងល្អជាង ប្រេងផ្លែឈើវាល់ណាត់ (Walnuts) ៦ដង ។

សណ្តែកផ្កាយ ក្រៅពីជាឪសថ ឬជាថ្នាំជំនួយ ដល់សុខភាពយើង សណ្តែកផ្កាយ នៅមានគុណប្រយោជន៍ផ្សេងៗទៀត ដូចជា សំបកអាចដាំទឹកផឹកបាន ស្លឹកធ្វើជាតែ ប្រេងសម្រាប់ម៉ាស្សា និងជាធាតុផ្សំធ្វើគ្រឿង សំអាងផ្សេងៗ ផ្លែស្រស់ និងស្លឹក អាចធ្វើជាបន្លែ សម្រាប់ចំអិនជាម្ហូបអាហារ ថែមទៀតផង ។

សណ្តែកផ្កាយ មានកំណើតនៅក្នុងប្រទេសប៉េរូ ក្នុងតំបន់ព្រៃអាម៉ាហ្ស៊ូន ដែលអ្នកវិទ្យាសាស្ត្រ ផ្នែកអាហារូបត្ថម្ភ និងសុខភាព បានស្រាវជ្រាវរកឃើញថា ជាដំណាំ ផ្តល់អត្ថប្រយោជន៍បំផុត ដល់សុខភាពមនុស្ស ។ កាលពីជាង៣០០០ឆ្នាំមុន សណ្តែកផ្កាយ គឺត្រូវបានប្រើប្រាស់ តែសម្រាប់ខ្សែរាជវង្ស និងត្រកូលអភិជនតែប៉ុណ្ណោះ ។

ដោយសារសណ្តែកផ្កាយ បានផ្តល់អត្ថប្រយោជន៍ ដ៏សំខាន់លើសលុប ទើបអង្គការភ្នាក់ងារ សម្រាប់បង្កើនតម្លៃកសិផល (Agency for Valorization for Agricultural Products) បានផ្តល់ពានរង្វាន់ មេដាយមាស៤លើក តាមរយៈ ពិធីប្រកួតផលិតផល ប្រេងធញ្ញជាតិ អន្តរជាតិ (Competition of World Oils Products) នៅប្រទេសបារាំង (Paris In 2004 and In June 2006) អូស្រ្តាលី ចក្រភពអង់គ្លេស និងនៅប្រទេសអាល្លឺម៉ង់ (Awarded by ANUGA in Germany 2005) ។

ដោយឡែក ដំណាំសណ្តែកផ្កាយ ជាដំណាំដែលមានអាយុកាល វែងយ៉ាងតិចបំផុត ប្រមូលផល បានរយៈពេល១០ឆ្នាំ ដោយធ្វើការដាំដុះ តែមួយដងប៉ុណ្ណោះ លើសពីនេះ ផលរបស់សណ្តែកផ្កាយ គឺអាចប្រមូលផលបាន យ៉ាងយូររៀងរាល់កន្លះខែម្តង ហើយដំណាំនេះ ផ្លែគ្មានរដូវកាលទេ (បេះរហូត) ហើយទិន្នផល នឹងបន្តកើនឡើង ចាប់ពីឆ្នាំទីពីរទៅ (គិតចាប់ពីប្រមូលផល) ។

គួរឲ្យដឹងថា ក្រុមហ៊ុន ស៊ីធី ដាយអឹម៉ិន អ៊ិនវេសម៉ិន ឯ.ក CT DIAMONDS INVESTMENT CO.,LTD​ នឹងបន្តវិវត្តន៍ខ្លួន ឲ្យក្លាយជារោងចក្រផលិត ប្រេងសណ្តែកផ្កាយ ខ្នាតធំជាងគេ នៅអាស៊ី ឲ្យបានក្នុងឆ្នាំ២០២២ ដើម្បីជួយលើកកំពស់ជីវភាព ប្រជាកសិករកម្ពុជា ឲ្យមានជីវភាពល្អប្រសើរ ក៏ដូចជាចូលរួម កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល បន្ថែមទៀត៕

Facebook Comments

To Top