អន្តរជាតិ

ការបង្កកំណើតទារក ចេញពីមេជីវិត៣នាក់ ធ្វើតេស្តជោគជ័យនៅក្រិក

បរទេស: BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមេសានេះបានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសក្រិក និងអេស្ប៉ាញ បានអះអាងថា ពួកគេបានបង្កើតទារកចេញពីមេជីវិត នៃមនុស្ស៣នាក់ បានជោគជ័យ ដើម្បីជួយសម្រួល ដល់ភាពគ្មានកូន របស់ស្ត្រីទាំងឡាយ។

ប្រភពដដែលបានសរសេរទៀតថា ក្មេងប្រុសដែលបានកើត មកមានទម្ងន់២,៩គីឡូក្រាម កាលពីថ្ងៃអង្គារហើយទាំង ម្តាយនិងកូនត្រូវបានគេនិយាយថា មានសុខភាពល្អធម្មតាដូចគ្នា។ ក្រុមវេជ្ជបណ្ឌិតនិយាយថា ពួកគេកំពុងបង្កើតប្រវត្តិ នៃវិស័យវេជ្ជសាស្ត្រ ដែលអាចជួយគូស្វាម៉ីភរិយា ដែលមិនមានកូនទាំងឡាយ នៅជុំវិញពិភពលោក។

ប៉ុន្ដែអ្នកជំនាញខ្លះ នៅចក្រភពអង់គ្លេស និយាយថាការធ្វើតេស្ត បែបនេះ នឹងអាចក្លាយទៅជាសំណួរ បែបក្រមសីលធម៌ ច្រើងឡើង ហើយវាមិនគួរកើតឡើងទេ។

គួរបញ្ជាក់ថាបែបបទពិសោធន៍ នៃក្រុមវេជ្ជបណ្ឌិតទាំងនោះ គឺធ្វើឡើងតាមរយៈការទាញយក មេជីវិតពីម្តាយម្នាក់ មេជីវិតឈ្មោលពីឪពុកម្នាក់ និងមេជីវិតមួយទៀត ពីស្ត្រីដែលត្រូវបានចាត់ទុកថា ជាអ្នកបរិច្ចាគ៕
ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top