អន្តរជាតិ

Update៖ ប្រធានាធិបតីវៀតណាម ង្វៀន ភូទ្រុង ត្រូវគេបញ្ជូន​ ទៅមន្ទីរពេទ្យភ្លាមៗ ពេលធ្វើទស្សនកិច្ចនៅខេត្ត គៀនយ៉ាង

បរទេស៖ បើតាមព័ត៌មានចចាមអារ៉ាម បានលេចលឺថា លោក ង្វៀន ភូទ្រុង ស្ថិតនៅក្នុងលំដាប់កំពូល នៃការស្រាវជ្រាវ ឬ Top Search List ក្នុងបណ្តាញសង្គមយក្ស ហ្គូហ្គល នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដោយសារលោកត្រូវបាន គេបញ្ជូនទៅកាន់នៅមន្ទីរពេទ្យភ្លាមៗ អំឡុងពេលពេលកំពុងធ្វើទស្សនកិច្ច នៅខេត្តគៀនយ៉ាង ។

យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ង្វៀន ភូទ្រុង បានធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅខេត្ត គៀនយ៉ាង ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា នៅក្នុងឱកាសខួបកំណើត របស់លោក (ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៤៤) ។

នៅអំឡុងពេលទស្សនកិច្ចនោះ គឺនៅថ្ងៃទី ១៤ខែមេសា ក៏មានលេចលឺពាក្យចចាមអារ៉ាម គឺលោក ង្វៀន ភូទ្រុង មានបញ្ហាសុខភាពមិនល្អ ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានផ្សាយអំពីបញ្ហានេះនោះទេ ប៉ុន្តែពាក្យចចាមអារ៉ាម បានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយការស្រាវជ្រាវ បានកើនឡើងយ៉ាងខ្លាំង លើបណ្តាញសង្គមយក្ស Google ។

គណនីយហ្វេសប៊ុកមួយឈ្មោះ The pen Luu Trong Van បានដាក់ថា នៅថ្ងៃបញ្ចប់នៅដំណើរទស្សនកិច្ចនោះ លោក ទ្រុង បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែសុខភាពរបស់គាត់ល្អ ជាប្រក្រតីនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top