អន្តរជាតិ

អាកាសចរណ៍ ប្រឈមនឹងបញ្ហា ដើម្បីកាត់បន្ថយ ការបំពុលបរិស្ថាន

បារីស៖ អាកាសចរណ៍ បានរីកចម្រើន ក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ដោយក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃទាប ធ្វើឲ្យការធ្វើដំណើរមានតម្លៃ សមរម្យសម្រាប់មនុស្ស កាន់តែច្រើន ប៉ុន្តែឧស្សាហកម្មនេះ ប្រឈមនឹងការ​ប្រកួតប្រជែងដ៏ធំមួយ ដើម្បីចូលរួមចំណែក កាត់បន្ថយការបំភាយ ដែលទទួលខុសត្រូវ ចំពោះការឡើងកម្ដៅផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមអង្គការ អាកាសចរណ៍ស៊ីវិល អន្តរជាតិ (ICAO) របស់ U.N បានឲ្យដឹងថា អាកាសចរណ៍តំណាង ឲ្យប្រហែល២ភាគរយ នៃការបញ្ចេញកាបូនឌីអុកស៊ីតសកល (CO2) ដែលជាឧស្ម័នសំខាន់មួយ ដែលទទួលខុសត្រូវ ចំពោះសីតុណ្ហភាពកើនឡើង។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ Sia Partners បានឲ្យដឹងថា នេះគឺស្មើនឹងការបំភាយឧស្ម័ន សរុបរបស់អាល្លឺម៉ង់។ មនុស្សសរុបចំនួន ៤,៣ ពាន់លាននាក់ បានជិះយានយន្តនៅឆ្នាំ២០១៨ ពោលគឺកើនឡើង ៦,១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចរាចរអាកាសត្រូវបាន គេរំពឹងថា នឹងកើនឡើងទ្វេដង ក្នុងរយៈពេលពី១៤ ទៅ ២០ ឆ្នាំខាងមុខនេះ៕ ដោយ៖លី ភីលីព

Facebook Comments

To Top