អន្តរជាតិ

បាញ់ប្រហារគ្នា ក្នុងក្លឹបរាត្រី នៅអូស្ត្រាលី របួសមនុស្ស៤នាក់

ស៊ីដនី: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១៤ ខែមេសានេះបានឲ្យដឹងថា ហេតុការបាញ់ប្រហារគ្នាមួយ ដែលបានកើតឡើង នៅខាងក្រៅក្លឹបរាត្រី នៃរដ្ឋ Victoria អូស្ត្រាលី កាលពីព្រឹកថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្ស៤នាក់ រងរបួស ហើយក្នុងនោះ មានជនរងគ្រោះពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ការបាញ់ប្រហារនេះបានកើតឡើង នៅខាងក្រៅក្លឹបរាត្រីមួយ ក្បែរផ្លូវតូច វិថីនិងផ្លូវម៉ាលីឡែស ប្រហែលម៉ោង៣និង២០នាទី ម៉ោងក្នុងស្រុក នៅក្នុងតំបន់ជាយក្រុង Prahran ។ ប៉ូលីសបាននិយាយថា បុរសអាយុ ២៨ឆ្នាំម្នាក់ និងបុរសមិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានគេយកចិត្តទុកដាក់ ក្នុងមន្ទីរពេទ្យ ខណៈដែលបុរសអាយុ៥០ឆ្នាំ និងបុរសអាយុ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមិនមានការគំរាមកំហែង ដល់ជីវិតឡើយ។

យោងតាមសេចក្តីថ្លែងការ របស់ក្រុមមន្ត្រីប៉ូលិស បានឱ្យដឹងថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ហើយស្ថានភាពជាក់ស្តែង កំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។ ប៉ូលិសបានជម្រុញ ឱ្យប្រជាជនជៀសវាង ចេញពីតំបន់នេះ ហើយអ្នកណាម្នាក់ ដែលមានព័ត៌មាន ឬរូបភាព នៃឧបទ្ទវហេតុ ត្រូវបានស្នើសុំ ឱ្យទាក់ទងអាជ្ញាធរ៕
ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top