អន្តរជាតិ

ក្រសួងការបរទេសអាមេរិកអនុម័តលក់ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង SM-3 ឲ្យប្រទេសជប៉ុន

បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកឋាំនាពេលថ្មីៗនេះ ទើបបានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តលក់ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ឲ្យទៅប្រទេសជប៉ុន ហើយនៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែរង់ចាំការអនុម័តយល់ព្រមពីរដ្ឋសភាប៉ុណ្ណោះ។
ការលក់ដែលប្រកាសឡើងកាលពីថ្ងៃអង្គារនោះ មានរួមទាំងមីស៊ីលបាញ់ស្ទាក់ SM-3 Block IB ចំនួន៥៦គ្រាប់ ជាមួយនឹងឡតបាញ់មីស៊ីល សម្ភារៈជំនួយនិងគាំទ្រផ្នែកបច្ចេកទេស ដែលសរុបជាទឹកប្រាក់មានចំនួនប្រមាណ១,១៥០ពាន់លានដុល្លារអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិ Raytheon Missile Systems នឹងជាអ្នកម៉ៅការចម្បងលើមីស៊ីលទាំងនេះ ជាមួយនឹងក្រុមហ៊ុនការពារជាតិ BAE Systems ត្រូវបាគេចាត់ទុកថា ជាអ្នកម៉ៅការ លើឡតមីស៊ីល៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top