ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណី ប្រើហិង្សា រារាំងសកម្មភាព ការរចុះអនុវត្តការងារ ទៅលើក្រុមដាក់កុងត្រូលជជុះកំរាមកំហែង យកប្រាក់ពីប្រជាពលដ្ឋ

កំពង់ចាម៖ សម្លាំងជំនាញ ស្នងការទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ បានធ្វើការឃាន់ខ្លួន ជនជង្ស័យម្នាក់ និងឈានដល់ឃាត់ខ្លួន៥នាក់បន្ថែម ក្រោយជនសង្ស័យ ដែលមានគ្នាជាច្រើននាក់ មករារាំងការអនុវត្តន៍ របស់កម្លាំងសមត្ថិកិច្ច ចុះបង្ក្រាប ក្រុ មដាក់កាំកុងត្រូលជជុះ កំរាមកំហែងយកប្រាក់ពីប្រជាពលដ្ឋ ។

យោងតាមសេក្តីរាយការណ៍ របស់ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង៤០នាទី បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា របស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ធ្វើការចុះបង្ក្រាប ក្រុមដាក់កុងត្រូលជជុះ កំហែងយកប្រាក់ពីប្រជាពលរដ្ឋ (ល្មើសនឹងបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល) នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម រួចភ្លាម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ ផែនការងារនគរបាល ព្រហ្មទណ្ឌ សហការជាមួយ កំលាំងរបស់អធិការដ្ឋាន នគរបាលស្រុកចំការលើ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួន ឈ្មោះ កែវ ឌឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ដើម្បីយកទៅធ្វើការសួរ ។

សេចក្តីរាយការណ៍បន្តថា នៅពេលដែលធ្វើការនាំខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ កែវ ឌឿន ចេញមកដល់ចំណុច តាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្ត ចំនួន២គ្រឿង ផ្សេងទៀត បានមកកាក់ផ្លូវរថយន្តនគរបាល ពីមុខនិងពីក្រោយ មិនឲ្យទៅមុខបាន ហើយក្រុមនោះ បានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ច ដោយមានចេតនា មិនឱ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរបានឡើយ ។

ដោយឃើញសកម្មភាពរារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចបែបនេះ សមត្ថកិច្ចបានសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន៥នាក់ទៀត រួមមាន ៖
១-ឈ្មោះ ស៊្រី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ
២-ឈ្មោះ ស៊ីរ វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ
៣-ឈ្មោះ ស៊្រី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ
៤-ឈ្មោះ ស៊ីរ គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ
៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ

ជនទាំង ៥នាក់ខាងលើ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Facebook Comments

To Top