អន្តរជាតិ

Trump បដិសេធ លុបចោលទណ្ឌកម្មទាំងឡាយ ពីកូរ៉េខាងជើង រហូតដល់កិច្ចប្រជុំលើកទី៣ កើតឡើងសិន

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែមេសានេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump​ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបាននិយាយ នៅឯសេតវិមានថា លោកនឹងមិនលុបចោលទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើងនោះទេ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅទីនេះជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នៅមុនជំនួបទ្វេភាគីលោក Trump ក៏បាននិយាយថា លោកអាចនឹងមានកិច្ចប្រជុំ លើកទីបីជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនផងដែរ។

លោក Trump បានមានប្រសាសន៍ថា យើងចង់ឱ្យទណ្ឌកម្មនៅតែបន្ត កើតមានដដែលនៅទីនោះ ហើយទណ្ឌកម្មឥឡូវនេះ ស្ថិតក្នុងកម្រិតដ៏យុត្តិធម៌។

ទោះបីជាយ៉ាងណាក្តី នៅពេលសួរថាតើគាត់មានកិច្ចប្រជុំ កំពូលលើកទី៣ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោកគីម ពេលណានោះលោក Trump បាននិយាយថា វាអាចកើតឡើងហើយវានឹងត្រូវធ្វើឡើង ពីជំហានទៅមួយជំហាន ហើយវាមិនមែនជាដំណើរ ដែលនឹងត្រូវធ្វើឡើងលឿនបាននោះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top