ព័ត៌មានជាតិ

សូត្រមន្តក្រុងពាលី កំពតសង្ក្រាន ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ ពិធីសូត្រមន្តក្រុងពាលី កំពតសង្ក្រានត្រូវរៀបចំឡើង នៅក្នុងបរិវេណ ពហុកីឡដ្ឋាន ស្ថិតនៅទីរួមខេត្តកំពត ដើម្បីអបអរសាទរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសាឆ្នាំ២០១៩ ។ ក្នុងបំណង ដើម្បី ផ្សព្វផ្សាយពី វប្បធម៌ខ្មែរ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជនខ្មែរផង ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ។

កម្មវិធីនេះ ក្រោមអធិបតេយ្យភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លោកស្រី អភិបាលរង ដោយមានការចូលពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ រួមជាមួយសមត្ថកិច្ច មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

ទិដ្ឋភាពកំពតសង្ក្រានដ៏ស្រស់បំព្រង ដោយមានរៀបចំ លេងល្បែងប្រជាបិយ៍ ច្រៀង រាំកំសាន្ត ដើម្បីអបអរសាទរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិយើង ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top