Uncategorized

រដ្ឋមន្រ្តី​ចុះ ពិនិត្យវឌ្ឍនភាព​ ទីតាំងរៀបចំកម្មវិធី​ តភ្ជាប់ស្ពាន មិត្តភាពកម្ពុជា-ថៃ​ ស្ទឹងបត់​-បាណងអៀង​ ការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ថានីរថភ្លេីងប៉ោយប៉ែត​

 

ភ្នំពេញ:​ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ ដឹកនាំគណប្រតិភូ​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ពិនិត្យវឌ្ឍនភាព​ ទីតាំងរៀបចំកម្មវិធី​ តភ្ជាប់ស្ពាន មិត្តភាពកម្ពុជា-ថៃ​ ស្ទឹងបត់​-បាណងអៀង​ ការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ថានីរថភ្លេីងប៉ោយប៉ែត​ នាថ្ងៃទី១៤​ ឧសភា​ ២០១៩​។

យោងតាមFacebook ក្រសួងសាធារណ:ការ​ ងោយដឹងនៅមុននេះបន្តិចថា​ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ នៅថ្ងៃទី២២​ ឧសភា​ ២០១៩​ ខាងមុខនេះ​ គ្រោងនឹងរៀបចំកម្មវិធី​ ក្រោមអធិបតីភាព​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ​ ដែលមានរបៀបវារៈសំខាន់ៗ​ ដូចខាងក្រោម៖

១-​ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-
ថៃ(ស្ទឹងបត់-បានណងអៀន)​

២-​ ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥

៣-​ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

៤-​ នាយករដ្ឋមន្ត្រី​ នៃប្រទេស​ទាំងពីរ​ នឹងជិះរថភ្លេីងរួមគ្នាពីស្ថានីយបានខ្លងលឹក​ មកស្ថានីយប៉ោយប៉ែត​។

ដោយ​ សុធីតា

Facebook Comments

To Top