អន្តរជាតិ

ប្រធានហិរញ្ញវត្ថុក្រុមប្រទេស G-20 នឹងពិភាក្សាវិធី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី

វ៉ាស៊ីនតោន៖ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍មុនការចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ ថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោនថា ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចសំខាន់ៗទាំង ២០ នឹងពិភាក្សាអំពីវិធី ដើម្បីជំរុញពាណិជ្ជកម្មសេរី ជាកត្តាជំរុញដល់កំណើនសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមការចំផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ដោយដកស្រង់សម្តីរបស់លោក Kuroda បានប្រាប់អ្នកយកព័ត៌មានថា ភាពមិនច្បាស់លាស់នៅតែបន្តកើតមាននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលមានស្ថេរភាព។

លោក Kuroda បានសម្តែងក្តីសង្ឃឹមថា ការចរចាររវាងសហរដ្ឋអាមេរិក និងចិន នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងបញ្ចប់ជម្លោះដែលពាក់ព័ន្ធនឹងការនាំចូលទំនិញពីគ្នាទៅវិញទៅមក។

លោកបានបន្ថែមថា “ការផ្លាស់ប្តូរអ្នកគាំពារបែបនេះមិនមែនជាការបូកបន្ថែមសម្រាប់គ្នាទេ” នៅក្នុងនោះដែរប្រធាន BOJ បានឲ្យដឹងថា ពាណិជ្ជកម្មសេរីនៅក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោក “សមាជិកទាំងអស់របស់ G-20 រួមទាំងប្រទេសទាំងពីរចាំបាច់ត្រូវខិតខំប្រឹងប្រែងឈានដល់ទីបញ្ចប់”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top