អន្តរជាតិ

ចិន រំពឹងថានឹងដំណើរការដោយរលូន លើកិច្ចចរចាពាណិជ្ជកម្មសេរី ជាមួយជប៉ុន និងកូរ៉េខាងត្បូង

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងក្តីសង្ឃឹម សម្រាប់ដំណើរការដោយរលូននៃការចរចារពាណិជ្ជកម្មសេរី លើតំបន់ពាណិជ្ជកម្មសេរី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lu Kang បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបានរំពឹងថា នឹងមានលទ្ធផលវិជ្ជមាន ដែលនឹងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការធ្វើសមាហរណកម្មដ៏ទូលំទូលាយមួយ ស្តីពីកិច្ចចរចាលើកទី១៥ ស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន – ជប៉ុន – កូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើង នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមេសា។

លោកលូ បានលើកឡើងថា ចាប់តាំងពីកិច្ចប្រជុំមេដឹកនាំចិន – ជប៉ុន – កូរ៉េខាងត្បូងលើកទី៧ នៅក្នុងខែឧសភា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ បានរីកចម្រើនយ៉ាងរឹងមាំ ហើយបានបង្ហាញពីសន្ទុះនៃការអភិវឌ្ឍន៍ផងដែរ។

ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានប្រកាន់ជំហររឹងមាំ ចំពោះពាណិជ្ជកម្មសេរី និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយលោកបានបន្ថែមថា ការចរចាជុំទីនៃតំបន់ពាណិជ្ជកម្មសេរីនេះ បង្ហាញពីការប្តេជ្ញាចិត្តជាទូទៅរបស់ប្រទេសទាំង៣ ដើម្បីរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប្រឆាំងនឹងការការពារនិយម និងឯកតោភាគី។

ការកត់សម្គាល់ឆ្នាំនេះ គឺជាខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន ជប៉ុន – កូរ៉េខាងត្បូង ក្នុងនោះលោកលូ បានឲ្យដឹងថា ប្រទេសទាំង៣ កំពុងប្រឈមមុខនឹងឱកាសអភិវឌ្ឍន៍ថ្មី៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top