តារា

ទីបំផុតខ្សែរហ្គីតា នៃចង្វាក់រ៉ក របស់តន្រី្តស្រាបៀរកម្ពុជា Rock the Nation ទូទាំងប្រទេស ដល់ទីបញ្ចប់ ដោយទទួលជោគជ័យខ្លាំងបំផុត!

កំពត៖ កំណាត់ដងហ្គីតា4ដើមដ៏ស្រស់ស្អាត ដែលតុបតែងដោយភ្លើងពណ៌ ​ក្រហមជុំវិញ ជាមួយឈ្មោះតន្រ្តីជា ភាសារអង់គ្លេស Rock the Nation នៅពីលើឆាក គឺជានិមិត្តសញ្ញាសម្គាល់ថា ជាការប្រគុំតន្រ្តីរបស់ស្រាបៀរកម្ពុជា ដែលធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ជាមួយចង្វាក់រ៉ក តាំងពីខែ វិច្ឆកា ឆ្នាំ 2018 បានមកដល់គោលដៅ ចុងក្រោយរបស់ខ្លួន ហើយពេលនេះ គឺនៅទីរួមខេត្តកំពត។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានគ្រប់គ្រងកម្មវិធី ការប្រគុំ Rock the Nation បានអោយដឹងថា “ជាដំបូងពីស្រាបៀរកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ដល់ទស្សនិកជនទាំងអស់ ដែលបានចូលរួមតាមដានទស្សនា តាមគេហដ្ឋានក្តី ឬ ទស្សនាផ្ទាល់ក្តីជាមួយ ការប្រគុំតន្រ្តី Rock the Nation នេះ ហើយខ្ញុំសង្ឃឹមថា បងប្អូនទទួលបាន ភាពសប្បាយរីករាយ ខ្លាំងជាមួយការប្រគុំតន្រ្តីនេះ។

លោកក៏ថ្លែងអំណរគុណ ដល់ប្រជាជនកម្ពុជា ដែលបានគាំទ្រពិសាផលិតផលភេសជ្ជៈ ដែលមានគុណភាពល្អបំផុត របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជិសផងដែរ ដូចជា ស្រាបៀរកម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា កន្លងមក។”

លោកក៏បានបញ្ជាក់ផងដែរថា ដំណើរកម្សាន្ត នៃការប្រគុំតន្រ្តីស្រាបៀរកម្ពុជារដូវកាល បន្ទាប់នឹងចាប់ផ្តើមម្តងទៀត នៅក្នុងពេលឆាប់ៗ នារដូវកាលបុណ្យអ៊ុទូកខាងមុខនេះ។

Facebook Comments

To Top