ព័ត៌មានជាតិ

ក្រុមហ៊ុនប្រឹក្សាអាហារូបករណ៍ ក្រៅប្រទេសតែមួយគត់ នៅកម្ពុជា ប្រកាសជ្រើសរើសនិស្សិត អាហារូបករណ៍ ខ្មែរទៅសិក្សានៅចិន

ភ្នំពេញ៖ Longmengrath Study Abroad Consultancy ជាក្រុមហ៊ុនប្រឹក្សាអាហារូបករណ៍ ក្រៅប្រទេសដំបូង និងមានតែមួយគត់នៅកម្ពុជា ដែលបានចុះអនុស្សារណៈ និងទទួលសិទ្ធិពិសេសពីស្ថាប័នអាហារូបករណ៍ធំៗ ទាំងបីរបស់ចិន អោយជ្រើសរើសនិស្សិតខ្មែរ រាប់រយនាក់ជារៀងរាល់ឆ្នាំ ដើម្បីសិក្សាជំនាញជាង៨០មុខ ដោយអាហារូបករណ៏ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់បណ្ឌិត ។ ស្ថាប័នអាហារូបករណ៏ ទាំង៣នេះ ទទួលបានគម្រោងអាហារូបករណ៍ ពីក្រសួងអប់រំចិន , ក្រុមប្រឹក្សាអាហារូបករណ៍ចិន (CSC) និងសាកលវិទ្យាល័យល្បីៗ របស់ចិនជាង៧០០។

លោក តាន់ វុទ្ធា ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co.,Ltd និងជាអតីត និស្សិតសាកលវិទ្យល័យ PEKING ប្រទេសចិន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ក្រុមហ៊ុនលោកបានចុះញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០១៧ ។ ជាចក្ខុវិស័យ និងបេសកកម្ម ការបង្កើតក្រុមហ៊ុននេះឡើង ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេស ដែលមានការអភិវឌ្ឍជឿនលឿន តាមរយៈអាហារូបករណ៍ ឲ្យបានច្រើនបំផុត និងក្នុងតម្លៃសេវាកម្មទាបបំផុត ដើម្បីទទួលយកបច្ចេកទេសថ្មីៗ ក៏ដូចជា ចម្រាញ់យកធនធានមនុស្ស កាន់តែមានគុណភាព និងសមត្ថភាពលើជំនាញ វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម បច្ចេកទេស វិស្វកម្ម ភាសា ច្បាប់ សិល្បៈ កីទ្បា។ល។ លោកថា គ្មានប្រទេសណាមួយ លើពិភពលោក ដែលក្លាយជាប្រទេសខ្លាំងបាន ដោយគ្មានធនធានមនុស្សខ្លាំងនោះទេ តួយ៉ាងដូចជា៖ ប្រទេស ជប៉ុន ចិន កូរ៉េ សិង្ហបុរី ជាដើមសុទ្ធសឹងតែ បានបញ្ជូននិស្សិតរាប់ម៉ឺននាក់ ទៅទទួលការសិក្សា នៅប្រទេសជឿនលឿន មុននឹងត្រឡប់មកជួយ អភិវឌ្ឍន៍ប្រទេសកំណើតពួកគេវិញ។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរូបនេះ ឲ្យដឹងទៀតថា លក្ខខណ្ឌដែលអាច ទទួលបានអាហារូបករណ៍ ទៅសិក្សានៅចិន គឺមិនតម្រូវឲ្យមាន ការប្រឡងនោះទេ ប៉ុន្តែតម្រូវឲ្យនិស្សិត មានចំណាប់អារម្មណ៍ ត្រូវមាននិទ្ទេសខ្ពស់ សុខភាពល្អ ហើយសម្រាប់មុខវិជ្ជាមួយចំនួន ត្រូវមានកម្រិតពិន្ទុចាប់ពីនិន្ទេស C ។

លោក តាន់ វុទ្ធា បញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ និស្សិតកម្ពុជាជាង១០០នាក់ហើយ ត្រូវបានបញ្ជូនឲ្យសិក្សានៅចិន ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុន Longmengrath Study Abroad Consultancy Co., Ltd ប្រកាសជ្រើសរើសយកនិស្សិតកម្ពុជា ចំនួន១៥០នាក់ ដើម្បីសិក្សា ដោយអាហារូបករណ៍នៅចិន។ នៅពេលបេក្ខជន បានបំពេញលក្ខខណ្ឌ តម្រូវត្រឹមត្រូវរួចហើយ បេក្ខជនចំណាយលើសេវាកម្មក្រុមហ៊ុន ប្រហាក់ប្រហែល នឹងការបង់ថ្លៃសាកលវិទ្យាល័យ នៅកម្ពុជាប៉ុណ្ណោះ នឹងទទួលបានអាហារូបករណ៍ រៀនមួយចប់តែម្តង៕

Facebook Comments

To Top