សេដ្ឋកិច្ច & អចលនទ្រព្យ

CDC អនុម័តគម្រោងវិនិយោគចំនួន២ ក្រោមទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក

ភ្នំពេញ៖ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន បានសម្រេចចេញ វិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន វិនិយោគចំនួន២ ដែលមានទុនវិនិយោគ រហូតដល់ទៅជាង ១០០លានដុល្លារអាមេរិក។

តាមការបញ្ជាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះថា ទី១- “KIM PICH DEVELOPMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹមវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត និងគម្រោងផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគចំនួន ៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១១៥កន្លែង។

និងទី២- “LBN AGRICULTURE CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle…) ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ១១,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៥កន្លែង៕

Facebook Comments

To Top