កីឡា

ក្រុមបាល់ទះនារី សហរដ្ឋអាមេរិក ឈ្នះជើងឯក បាល់ការប្រកួតទះឆ្នេរខ្សាច់ ស្រាបៀអាន់ឆ័រ លើកទី២ នៅខេត្តបាត់ដំបង

បាត់ដំបង៖ ក្រុមបាល់ទះនារី មកពីសហរដ្ឋអាមេរិក ដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួត បាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ផ្នែកនារី នៅខេត្តបាត់ដំបង បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមបាល់ទះនារី មកពីប្រទេសក្រិច ដោយលទ្ធផល២សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង។

ក្នុងឱកាសពិធីប្រគល់រង្វាន់ ជូនក្រុមជយលាភី ដោយមានការអញ្ជើញចូលរួម ជាអធិបតីពីលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក Chris Liu នាយកផ្នែកបច្ចេកទេស សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី នាយកទំនាក់ទំនង កិច្ចការសហគ្រាស។

ក្រុមជើងឯក បានទៅលើក្រុមសហរដ្ឋអាមេរិក ឈ្នះមេដាយមាស និងប្រាក់រង្វាន់១០០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុមប្រទេសក្រិច ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៧០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមប្រទេសជប៉ុន បានត្រឹមមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៥០០ដុល្លារ។
ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ប្រទេសជប៉ុន ដើម្បីឈានរក ទៅជើងឯកពិភពលោក។

ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top