នយោបាយ

CDC អនុម័ត គម្រោង វិនិយោគចំនួន៦ ក្រោមទុនវិនិយោគ ជាង២០លានដុល្លារ

ភ្នំពេញ ៖ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីតាមសំណើ សុំវិនិយោគ របស់ក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគ ប្រមាណជាង ២០លានដុល្លារ។

ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឲ្យដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុនចំនួន៦ ដែលសុំវិនិយោគបង្កើតរោងចក្រនៅ កម្ពុជារួមមាន៖ ១-TTHS RUBBER CO., LTD. គម្រោងបង្កើតរោង ចក្រកែច្នៃជ័រកៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្ប ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ២២៤កន្លែង។

២-SAI DI HANDBAG CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៧៥កន្លែង។

៣-GARCHI HUNG CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩២៤កន្លែង។

៤-KAMFOR RECYCLE PULP AND PAPER CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៨២កន្លែង។

៥- WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីទ្បូម៉ែត្រលេខ២៧ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន៣០២កន្លែង។

៦-KIRIROM FOOD PRODUCTION (K.F.P) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៦៧កន្លែង៕ ដោយ ញិល សុខសាន្ត

Facebook Comments

To Top